**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

លោក ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់ក្រុមគ្រួសារ កងទ័ពជួរមុខ ចំនួន៧គ្រួសារ ស្ថិតនៅឃុំអមលាំង

កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ចែកស្បៀង និងសម្ភារះ ដល់ក្រុមគ្រួសារ កង់ទ័ពជួរមុខ ចំនួន៧គ្រួសារ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ដោយគ្រួសារទី១ ឈ្មោះ នៅ ហាក់រ៉ុន រស់នៅភូមិកុមារមាស,គ្រួសារទី២ ឈ្មោះ វ័ន ស្រីមុំ រស់នៅភូមិកុមារមាស,គ្រួសារទី៣ ឈ្មោះ ជា ឡាង រស់នៅភូមិកុមារមាស,គ្រួសារទ៤ ឈ្មោះ ថន ស្រីនាង រស់នៅភូមិកុមារមាស,គ្រួសារទី៥ ឈ្មោះ ខុម ស្រីណុច រស់នៅភូមិកុមារមាស,គ្រួសារទី៦ ឈ្មោះ យ៉ាវ មិត្ត រស់នៅភូមិថ្មគប់ និងគ្រួសារទី៧ ឈ្មោះ លឹម គឹមលន់ រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ព្រោះតែក្តីបារម្ភអំពីសុខទុក្ខក្រុមគ្រួសារវីរកងទ័ពសមភូមិមុខ ដែលស្តែងចេញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាស្មេហាជាតិមាតុភូមិ ក្នុងនាមបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ នាឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បាននាំយកថវិការមួយចំនួន សម្ភារៈ គ្រឿងឧបភោគបរិភោគ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ថវិកាចំនួន ៥០,០០០រៀល,អង្ករ ២បេ,ទឹកសុទ្ធ ១កេស,មី ១កេស,គុយទាវភ្នំពេញ ១ថង,ទឹកស៊ីអ៉ីវ ១យួរ,ទឹកត្រី ១យួរ,ត្រីខ ១យួរ,សាច់ក្រក ១ថង,ត្រីងៀត ១ថង,បាយប្រអប់ ២ប្រអប់ និងថ្នាំពេទ្យ ១ឈុតថែមទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង ក៏បានផ្តាំផ្ញើរសួរសុខទុក្ខពីចម្ងាយតាមរយះក្រុមគ្រួសារព្រមទាំងចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះបងប្អូនវីរៈកងទ័ពនៅសមរភូមិមុខដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងអស់។

ជាចុងក្រោយក្រុមគ្រួសារកងទ័ពជួរមុខទាំងចំនួន៧គ្រួសារ បានសម្តែងនូវអារម្មណ៍រំភើបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ម៉េង ស្រ៊ុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ គាត់ពិតជាមានសេចក្តីសោមនស្សរីករាយ រំភើបរខ្លាំងណាស់ ដែលលោកបានយកចិត្តទុកដាក់និងបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារពួកគាត់។

ហើយពួកគាត់ក៏សូមជួនពរជ័យសេរីមង្គលដល់ លោក ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង