**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សូមឱ្យរស្មីនៃសន្តិភាពបំភ្លឺពិភពលោក

 

« អង្ករមួយចានចុងក្រោយបញ្ជូនទៅធ្វើស្បៀងកងទ័ព ក្រណាត់មួយដំចុងក្រោយបញ្ជូនទៅធ្វើជាសំលៀកបំពាក់ទាហាន សាច់ឈាមម្នាក់ចុងក្រោយបញ្ជូនទៅសមរភូមិ» លោក ស៊ី ជីនភីង ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនធ្លាប់ចែករំលែកពីចម្រៀងប្រជាប្រិយមួយដែលប្រជាជនចិនបានច្រៀងតៗគ្នាក្នុងសម័យសង្គ្រាម កងទ័ពដែលប្រជាជនគាំទ្រយ៉ាងម៉ឺងម៉ាត់ឈ្មោះទ័ពក្រហម។
ភ្នំ ឃុនលុន ជាប្រភពសំខាន់នៃវប្បធម៌ចិន ក្នុងទេវកថាចិន ភ្នំ ឃុនលុន ជាទីសក្ការៈបូជារបស់ទេវតាគ្រប់អង្គ ភ្នំ ឃុនលុនមានបណ្តោយ២៥០០ គីឡូម៉ែត្រ ទទឹង ៣០០ គីឡូម៉ែត្រ បានឆ្លងកាត់ទីខ្ពង់រាបឈីងហៃ-ស៊ីចាំង។
នាឆ្នាំ ១៩៣៥ អំឡុងពេលដំណើរដ៏វែងអន្លាយ បុរសរាងស្គមមួយរូបសម្លឹងមើលទៅកាន់ភ្នំ ឃុនលុន នៅទីឆ្ងាយៗដែលព្រិលដណ្តប់ពេញកំពូល គាត់បានសរសេរកំណាព្យបង្ហាញពីក្តីប្រាថ្នា សង្ឃឹមថាសកលលោកមានសន្តិភាព។ ចំណងជើងនៃកំណាព្យដូចនឹងឈ្មោះភ្នំ « ឃុនលុន» ។ មួយឆ្នាំក្រោយពីនោះ គាត់បានដឹកនាំទ័ពក្រហមទៅដល់ភ្នំវត្តប៉ាវថា។
ក្នុងព្រៃភ្នំនៃក្រុងណាននីង ខេត្តក្វាំងស៊ី មានច្រកមួយក៏ឈ្មោះ ឃុនលុន ផងដែរ ។ មុនបុណ្យចូលឆ្នាំសកលឆ្នាំ ១៩៤០ ជុំវិញច្រកនេះបានផ្ទុះសង្គ្រាមវាយលុករវាងកងទ័ពជើងគោកនិងក្រុមរថក្រោះសត្រូវ ការប្រយុទ្ធប្រឆាំងដ៏លំបាកលំបិនបន្តអស់រយៈពេល ២៣ ថ្ងៃ កងទ័ពនិងប្រជាជនចិនមិនខ្លាចសត្រូវដ៏សាហាវព្រៃផ្សៃ ខិតខំប្រយុទ្ធដល់ទីបញ្ចប់ បានទប់ស្កាត់កងទ័ពឈ្លានពានជប៉ុន ដែលបានគាំពារខ្សែដឹកជញ្ជូនអន្តរជាតិដែលឆ្លងកាត់ច្រកនេះ ដែលបានជួយបន្ថយសម្ពាធដល់ការប្រឆាំងនឹងពួកឈ្លានពានជប៉ុននៃប្រទេសអាស៊ីអាគ្នេយ៍ ។ សង្គ្រាមច្រក ឃុនលុន ត្រូវបានសម្គាល់ថា បានរួមចំណែកក្នុងការដណ្តើមបានជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។
ក្រោមជើងភ្នំវត្តប៉ាវថា កវីនិពន្ធកំណាព្យ « ឃុនលុន » លោក ម៉ៅ សេទុង បានបង្កើតយុទ្ធសាស្ត្រយោធាស្តីពីប្រយុទ្ធសត្រូវដោយពឹងលើកម្លាំងជាតិទាំងមូល ដើម្បីឱ្យអ្នកឈ្លានពានជប៉ុនជន់លិចក្នុងមហាសមុទ្រនៃកម្លាំងមហាជន។ ពោលគឺ វាយបង្ក្រាបសត្រូវនៅជួរមុខ ដែលបំផ្លាញអាវុធធន់ធ្ងន់ដូចជារថក្រោះជាដើម សំខាន់ជាងនេះគឺធ្វើការប្រឆាំងនៅពីក្រោយសត្រូវ ធ្វើសង្គ្រាមទ័ពចល័ត ដែលបន្តកម្ចាត់ចំនួនសត្រូវទៅដល់សមរភូមិជួរមុខ ។ ក្រោមការអំពាវនាវនិងដឹកនាំនៃបក្សកុម្មុយនីស្តចិន កម្លាំងវិជ្ជមានគ្រប់វិស័យរបស់ប្រជាជាតិចិន ទាំងក្នុងនិងក្រៅប្រទេស អាចបង្រួបបង្រួមគ្នា វាយបង្ក្រាបសត្រូវបរទេស ទីចុងក្រោយ ភាពខ្សោយយកឈ្នះភាពខ្លាំង។
ក្នុងអំឡុងពេលសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន មនុស្សចំនួន ៤០% នៃខេត្តក្វាំងស៊ីបានចូលបម្រើទ័ព ក្នុងនោះ ទាហានចំនួន ១ លាននាក់បានបន្តច្បាំងអ្នកឈ្លានពានយ៉ាងអង់អាចក្លាហានតាមជួរមុខ ចំនួនអ្នកពលីជីវិតនិងអ្នករងរបួសបានលើសពី ៣ សែននាក់ ។
« ចង់ឃើញពិភពលោកសុខសាន្ត ក្តៅនិងត្រជាក់យើងចែករំលែកទាំងអស់គ្នា » «សូមឱ្យរស្មីសន្តិភាពបំភ្លឺផែនដីរបស់យើង » ទ័ពក្រហមកាលនោះ PLA សព្វថ្ងៃនេះ មិនថាក្នុងសម័យណា កងទ័ពរំដោះប្រជាជនចិនគាំពារសន្តិភាពជានិច្ច ។
« ខ្ញុំជឿជាក់ថា កងទ័ពក្លាហានរបស់យើងមានទំនុកចិត្ត មានសមត្ថភាព យកឈ្នះសត្រូវឈ្លានពានទាំងអស់ ! ដើម្បីរួមចំណែកថ្មីកាន់តែធំក្នុងការគាំពារសន្តិភាពសកល !» នេះបើតាមលោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន៕

អត្ថបទដែលជាប់ទាក់ទង