**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង

សម្ដេចធិបតី ណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញការកសាងធនធានមនុស្ស ទាំងផ្នែកសមត្ថភាពក្នុងការអនុវត្តច្បាប់ និង ទាំងចំនួននៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធសម្រាប់កិច្ចការពារកុមារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញការកសាងធនធានមនុស្ស, ទាំងផ្នែកសមត្ថភាពក្នុងការអនុវត្តច្បាប់ និង ទាំងចំនួននៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធសម្រាប់កិច្ចការពារកុមារ, ជាពិសេស នៅតាមឃុំ សង្កាត់ និងភូមិ តាមរយៈការអប់រំ, ការបណ្តុះ បណ្តាល, ការផ្សព្វផ្សាយ និង ការកៀរគរធនធានពីគ្រប់ប្រភពសម្រាប់គាំទ្រដល់សកម្មភាពខាងលើ និង ទ្រទ្រង់ជីវភាពសកម្មជន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដានេះ សម្ដេចធិបតី បានណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍច្បាប់ និងលិខិតបទ ដ្ឋាន គតិយុត្តិពាក់ព័ន្ធនឹងកិច្ចការពារកុមារ ឱ្យបានគ្រប់ជ្រុងជ្រោយ និង ឆ្លើយតបទៅនឹង ការ វិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ ទន្ទឹមនេះ, ត្រូវធ្វើការផ្សព្វ ផ្សាយឱ្យបានទូលំទូលាយ, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, សំដៅពង្រឹងការអនុវត្តប្រកបដោយ សហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ទន្ទឹមនិងនេះសម្តេចធិបតី បានណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញការរៀបចំ និងការអនុវត្តប្រព័ន្ធកិច្ច ការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យ ទៅតាមប្រភេទកិច្ចការពារនីមួយៗ នៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធនឹងកុមារ តាមរយៈការកំណត់នូវអាទិភាព នៃកិច្ចការពារតាមលក្ខណៈភូមិសាស្រ្ត, ការកំណត់នូវអាទិភាពនៃកិច្ចការពារតាមវ័យភេទ និងក្រុមគោលដៅ និង ការកំណត់នូវអ្នកទទួលខុសត្រូវនាំមុខ និងអ្នកទទួលខុសត្រូវពាក់ព័ន្ធឱ្យមានលក្ខណៈជាប្រព័ន្ធ។

ជាមួយគ្នានេះសម្តេចធិបតី ណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរ ឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅគ្រប់ទីកន្លែងតាមរយៈ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទូទៅ និង ក្រុមគោលដៅ អំពីការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារ និង វិធីសាស្រ្តសម្រាប់ដោះស្រាយ និងទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព។

លើសពីនេះសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នាផ្តល់កិច្ចការពារកុមារឱ្យសមស្របតាមស្ថានភាពជាក់ស្តែង តាមរយៈការកាត់បន្ថយបញ្ហាប្រឈមជាអាទិភាពរបស់កុមារ ដូចជាការធ្វើ ពលកម្មធ្ងន់ធ្ងរ ចំណាកស្រុក គ្រឿងញៀន ភាពអនាថា ពិការភាព អំពើហិង្សា ការជួញដូរ និងទំនាស់និងការអនុវត្តកិច្ចការពារជាប្រព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង