**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់

លោក ម៉ាកូ រូប៊ីអូ មានកិច្ចពិភាក្សាវិជ្ជមាន និងស្ថាបនាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ខណៈមហាអំណាចទាំងពីរបានព្យាយាមជំរុញរបៀបវារៈរបស់ពួកគេនៅអាស៊ី នៅពេលមានភាពតានតឹងជុំវិញគំនាបពន្ធរបស់រដ្ឋធានីវ៉ាស៊ីនតោន

គូឡាឡាំពួ៖ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានឱ្យដឹងកាលពីថ្ងៃសុក្រទី១១កក្កដាថា លោកមានកិច្ចពិភាក្សាវិជ្ជមាន និងស្ថាបនាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ខណៈមហាអំណាចទាំងពីរបានព្យាយាមជំរុញរបៀបវារៈរបស់ពួកគេនៅអាស៊ី នៅពេលមានភាពតានតឹងជុំវិញគំនាបពន្ធរបស់រដ្ឋធានីវ៉ាស៊ីនតោន។

អ្នកការទូតកំពូលរបស់សហរដ្ឋអាម៉េរិក បានទៅប្រទេសម៉ាឡេស៊ីក្នុងដំណើរទស្សនកិច្ចអាស៊ីលើកដំបូង ចាប់តាំងពីចូលកាន់តំណែង ដោយស្វែងរកការសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះតំបន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ជាកន្លែងដែលប្រទេសជាច្រើនកំពុងប្រឈមនឹងពន្ធគយដ៏ច្រើនសន្ធឹកសន្ធាប់ ក្រោយការប្រកាសរបស់ប្រធានាធិបតីអាម៉េរិកនៅសប្តាហ៍នេះ។

លោក រូប៊ីអូ មានកិច្ចពិភាក្សាផ្ទាល់ជាលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសចិន កើតឡើងបន្ទាប់ពីរដ្ឋធានីប៉េកាំង បានព្រមានរដ្ឋធានីវ៉ាស៊ីនតោនប្រឆាំងនឹងការដំឡើងពន្ធលើទំនិញរបស់ខ្លួនឡើងវិញនៅខែក្រោយ ហើយបានគំរាមសងសឹកប្រទេសដែលធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក ដើម្បីកាត់ផ្តាច់ប្រទេសចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់។

លោក វ៉ាង បាន រិះគន់ ក្រុង វ៉ាស៊ីនតោន យ៉ាង ខ្លាំង ក្នុង អំឡុង ពេល ពិភាក្សា ជាមួយ សមភាគី អាស៊ី ក្នុង ប្រទេស ម៉ាឡេស៊ី ដោយ ហៅ ពន្ធ របស់ សហរដ្ឋ អាម៉េរិក ថា ជា អាកប្បកិរិយា គំរាមកំហែង ឯកតោភាគី។ ប៉ុន្តែភាគីទាំងពីរបានពណ៌នាកិច្ចប្រជុំទ្វេភាគីរបស់ពួកគេថា ជាវិជ្ជមាន និងស្ថាបនា។ ហើយលោក រូប៊ីអូ បាននិយាយថា ឱកាសនៃជំនួបរវាងលោក ត្រាំ និងប្រធានាធិបតីចិន មានភាគរយខ្ពស់។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖«យើងជាប្រទេសធំ មហាអំណាចទាំងពីរ ហើយតែងតែមានបញ្ហាដែលយើងមិនយល់ស្របគ្នា។ ខ្ញុំគិតថា មានផ្នែកខ្លះនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល ហើយខ្ញុំគិតថា វាជាកិច្ចប្រជុំប្រកបដោយការស្ថាបនា វិជ្ជមាន និងការងារជាច្រើនដែលត្រូវធ្វើ»។

បន្ថែមពីនោះ ប្រមុខការទូតអាម៉េរិកបានសង្កត់ធ្ងន់ថា ការអង្គុយទល់មុខលោក វ៉ាង មិនមែនជាការចរចាទេ ប៉ុន្តែជាការបង្កើតមូលដ្ឋានស្ថាបនា ដើម្បីបន្តការចរចា។

លោកបានកត់សម្គាល់ថា៖«លោក ត្រាំ ត្រូវបានគេអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ហើយបានបន្ថែមថា វាជាដំណើរទស្សនកិច្ចដែលគាត់ចង់ធ្វើ ដូច្នេះយើងនឹងធ្វើការស្វែងរកកាលបរិច្ឆេទត្រឹមត្រូវសម្រាប់រឿងនោះ ប៉ុន្តែខ្ញុំប្រាកដថា វានឹងកើតឡើងដោយសារតែប្រធានាធិបតីទាំងពីរចង់ឱ្យវាកើតឡើង»។

ទន្ទឹមនឹងនោះ ក្រសួងការបរទេសចិនបានឱ្យដឹងថា លោក វ៉ាង បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែប្រែការឯកភាពដែលមេដឹកនាំរបស់ពួកគេសម្រេចបានទៅជាគោលនយោបាយ និងសកម្មភាព។ ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំមានភាពវិជ្ជមាន ជាក់ស្តែង និងស្ថាបនា៕

អត្ថបទដែលជាប់ទាក់ទង