**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ អំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ទទួលស្គាល់ថា អាមេរិក និងអ៉ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងអ៉ីរ៉ង់

តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ទទួលស្គាល់ថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងអ៉ីរ៉ង់។

នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres និងប្រធាន UNSC លោកស្រី Carolyn Rodrigues-Birkett លោក Araghchi បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ បំពេញទំនួលខុសត្រូវរបស់ខ្លួននៅក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោកក៏បានចោទប្រកាន់អ៉ីស្រាអែលផងដែរថាមានចេតនាវាយប្រហារដោយកំណត់គោលដៅលើ អគារ ជនស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលជាទង្វើបំពានលើធម្មនុញ្ញ UN និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ក្នុងនោះរួមមានទីតាំងយោធា និងនុយក្លេអ៊ែរដោយសម្លាប់មេបញ្ជា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់។ អ៉ីរ៉ងបានសងសឹកវិញដោយបាញ់មីស៊ីលបាលិស្ទីគ និងដ្រូន។ នៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើ ទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ចំនួន៣ ខណៈជាការសងសឹកអ៉ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក Al Udeid ក្នុងប្រទេសកាតា។ តែការវាយប្រហាររបស់អាមេរិកបាននាំរកការបិទបញ្ចប់ សង្រ្គាមរយៈពេល១២ថ្ងៃរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ កាលពីថ្ងៃទី២៤ ខែមិថុនា៕

អត្ថបទដែលជាប់ទាក់ទង