**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថាសង្រ្គាម១២ថ្ងៃជាមួយអ៉ីរ៉ង់បានបង្កើតឱកាស សម្រាប់អ៉ីស្រាអែល ជាពិសេសគឺបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា

ហ្ស៊េរុយសាឡិម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បាននិយាយថាសង្រ្គាម១២ថ្ងៃជាមួយអ៉ីរ៉ង់បានបង្កើតឱកាស សម្រាប់អ៉ីស្រាអែល ជាពិសេសគឺបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។

អ៉ីស្រាអែលបានឱ្យដឹងថានៅមានចំណាប់ខ្មាំងប្រហែល៥០នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយការលើកឡើងខាងលើរបស់លោក Netanyahu ធ្វើឡើងក្នុងថ្ងៃតែមួយដែល តុលាការមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម បានសម្រេចលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងពុករលួយរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះដែលដំបូងឡើយគ្រោងនឹង ធ្វើឡើងដើមសប្ដាហ៍នេះ។

តុលាការកាលពីថ្ងៃអាទិត្យ បានទទួលយកសំណើរបស់លោក Netanyahu ដែលទាមទារឱ្យពន្យារពេលសវនាការ ក្រោមហេតុផលការទូត និងសន្តិសុខ ក្រោយលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យតុលាការអ៉ីស្រាអែលលុបចោលសវនាការប្រឆាំងលោក Netanyahu។

គួរបញ្ជាក់ថា ប្រធានសេនាធិការយោធាអ៉ីស្រាអែល លោកឧត្តមសេនីយ៍ Eyal Zamir កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានលើកឡើងដែរថាសង្រ្គាមជាមួយអ៉ីរ៉ង់ដែលបានបិទបញ្ចប់ កាលពីថ្ងៃទី២៤ ខែមិថុនា អាចនឹងជួយជំរុញកម្មវត្ថុរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសគាំទ្រដោយអ៉ីរ៉ង់ក្នុងតំបន់ហ្កាហ្សា។

វិទ្យុជាតិអ៉ីស្រាអែលវិញ បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែល បានបើកកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃអាទិត្យ ហើយនឹងជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់ អ៉ីស្រាអែល លោក Ron Dermer ជាមនុស្សជំនិតម្នាក់របស់លោក Netanyahu ត្រូវបានរំពឹងថាធ្វើដំណើរទៅកាន់សេតវិមានដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីអ៉ីរ៉ង់ និងហ្កាហ្សា នៅថ្ងៃចន្ទសប្ដាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង