**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ស្ថាបនិកក្រុមហ៊ុន SoftBank Group កំពុង ពិចារណា បង្កើតគម្រោងឧស្សាហកម្មដ៏ធំមួយដែលមានតម្លៃ ១ ទ្រីលានដុល្លារ (ឬ ១ ពាន់ពាន់លានដុល្លារ) នៅរដ្ឋ Arizona សហរដ្ឋអាមេរិក

បរទេស៖ បើយោងតាមការចុះផ្សាយរបស់ Bloomberg News និងត្រូវចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក Masayoshi Son ស្ថាបនិក ក្រុមហ៊ុន SoftBank Group កំពុង ពិចារណា បង្កើត គម្រោង ឧស្សាហកម្ម ដ៏ ធំ មួយ ដែល មាន តម្លៃ ១ ទ្រីលាន ដុល្លារ (ឬ ១ ពាន់ពាន់លានដុល្លារ) នៅ រដ្ឋ Arizona សហរដ្ឋអាមេរិក ដើម្បី ផលិត មនុស្សយន្ត និង បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)។

គម្រោងនេះមានឈ្មោះ ថា «Project Crystal Land» គឺមានបំណង នាំយក ការ ផលិត បច្ចេកវិទ្យាទំនើបៗ ត្រឡប់ មក សហរដ្ឋអាមេរិកវិញ និងបង្កើត មជ្ឈមណ្ឌល ផលិតកម្មដ៏ធំស្រដៀងទៅ នឹង ទីក្រុង Shenzhen របស់ ចិន។

Bloomberg បានគូសបញ្ជាក់ថា SoftBank កំពុង ស្វែងរក កិច្ចសហប្រតិបត្តិការ ជាមួយ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) ហើយបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អំពីលទ្ធភាពនៃការលើកលែង ពន្ធ។

យ៉ាងណាមិញគេមិនទាន់ច្បាស់ពី តួនាទី ជាក់លាក់របស់ TSMC ក្នុងគម្រោង នេះ នៅឡើយទេហើយក៏មិនដឹងថា តើក្រុមហ៊ុន តៃវ៉ាន់ នេះចាប់អារម្មណ៍ ចូលរួម ដែរ ឬ អត់។ TSMC កំពុងសាងសង់រោងចក្រផលិត បន្ទះឈីបនៅសហរដ្ឋអាមេរិករួចហើយ ជាមួយការវិនិយោគ ១៦៥ ពាន់លានដុល្លារ។ លោកSon ក៏កំពុងស្វែងរកចំណាប់អារម្មណ៍ ពី ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដូចជា Samsung Electronics ផងដែរ។

គួរជម្រាបថា ផែនការនេះកំពុងស្ថិតនៅ ក្នុង ដំណាក់កាលបឋមនៅឡើយ ហើយ លទ្ធភាពនៃការសម្រេចបានអាស្រ័យ លើ ការ គាំទ្រពីរដ្ឋបាលលោក Trump និង មន្ត្រី រដ្ឋ។ ជុំវិញរបាយការណ៍នេះទាំង SoftBank និង TSMC បានបដិសេធមិនធ្វើអត្ថាធិប្បាយ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង