**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ធនាគារពិភពលោក ប្តេជ្ញានិងរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាព ជីវភាពរបស់ប្រជាសហគមន៍ឱ្យមានភាពល្អប្រសើរ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយកញ្ញា Tania Meyer នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក និងប្រតិភូធនាគារពិភពលោក។ កិច្ចពិភាក្សាបានផ្តោតទៅលើអាទិភាពការងារចំនួន២នោះ គឺ ការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។

ក្នុងភាពជាដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធតំណាងធនាគារពិភពលោក កញ្ញា Tania Meyer បានសម្តែងនូវការគាំទ្រចំពោះចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត។

ជាមួយគ្នានេះ កញ្ញា Tania Meyer បានបញ្ជាក់ថា ធនាគារពិភពលោកប្តេជ្ញានិងរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាព ជីវភាពរបស់ប្រជាសហគមន៍ឱ្យមានភាពល្អប្រសើរ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG និងអនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលមានភាពស្អាត ភាពបៃតង និងចីរភាព។

ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានគាំទ្រវិស័យបរិស្ថានកន្លងមក ក្នុងនោះគម្រោង CSLEP ដែលផ្តោតលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ក្នុងគោលបំណងផ្លាស់ប្តូរកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិឈានមុខគេ តាមរយៈការអភិវឌ្ឍផ្លូវដើរលេង ផ្លូវជិះកង់ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងកន្លែងស្នាក់នៅបែបអេកូឡូស៊ី ជាក់ស្តែងគឺភ្នំខ្នងផ្សារ។

ផ្សារភ្ជាប់និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីមានគំនិតផ្តួចផ្តើមបន្ថែម និងស្នើឱ្យមានការគិតគូរទៅដល់ការពង្រឹងគុណភាពលើហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវកន្លែងទុកដាក់សំរាម សំណល់រឹងដែលមិនបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពមនុស្ស និងបរិស្ថាន រួមជាមួយភាពយូរអង្វែងនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាគោលដៅស្នូលរបស់ដៃគូអភិវឌ្ឍន៍៕

អត្ថបទដែលជាប់ទាក់ទង