**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម ជួប ប៉ារីស៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិតំបន់ឆ្នេរស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ NDC3.0

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញ ចូលជាគណៈអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិតំបន់ឆ្នេរស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ NDC3.0 ដោយមានការចូលរួមអម ដោយឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការ លោក លោកស្រីអភិបាលរងខេត្ត និងមន្ទីរ វិស័យមកពីខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង យុវជនស.ស.យ.ក និងអង្គការសង្គមស៊ីវិលសរុបចំនួន៩៩ រូប ដើម្បីពិនិត្យ និងប្រមូលធាតុចូលបន្ថែមលើវិធានការ និងតួនាទី ការទទួលខុសត្រូវ ការចូលរួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរៀបចំ និងអនុវត្ត NDC3.0។

លោកស្រី ទិត សុខា អភិបាលរងខេត្តកែប និងជាតំណាងរដ្ឋបាលខេត្តទាំង៥ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់ឱកាសឱ្យមន្ទីរ វិស័យរដ្ឋបាលខេត្តទាំង៥ នៅតំបន់ឆ្នេរបានចូលរួមស្វែងយល់ និងកំណតពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនដើម្បីអនុវត្តNDC3.0 ។

លោក សុខ វណ្ណា តំណាងអង្គការ UN-Habitat បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះក្រុមការងាររៀបចំឯកសារយុទ្ធសាស្ត្រនេះដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី រហូតទទួលបាននូវសេចក្តីព្រាងសម្រាប់ពិគ្រោះយោបល់។ ឯកសារនេះ នឹងក្លាយជាឧបករណ៍តម្រង់ទិសមួយម្រាប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមសម្រេសបាន។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់នូវការយកចិត្តទុកដាក់ចូលរួមរបស់រដ្ឋបាលខេត្តទាំង៥ ដែលឯកឧត្តម លោកជំទាវ បានដឹកនាំ ថ្នាក់ដឹកនាំមន្ទីរវិស័យ មកចូលរួម ដើម្បីពិនិត្យផ្តល់ធាតុចូល និងស្វែងយល់ពីការប្រែប្រួលអាកាសធាតុ ការចួលរួមអនុវត្តនូវ NDC 3.0 ឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្រសួងបរិស្ថាននឹងសម្របសម្រួល បញ្ចប់ជាមួយក្រសួង ស្ថាប័ន ដើម្បីពិគ្រោះយោបល់បញ្ចប់នូវឯកសារនេះ ដើម្បីដាក់ជូន
UNFCCC នៅខែកក្កដាឆ្នាំ២០២៥នេះ៕

អត្ថបទដែលជាប់ទាក់ទង