**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ប្លង់រួម “ប្រាំក្នុងមួយ”៖ ការបកស្រាយចំពោះទ្រឹស្តី និងការអនុវត្តជាក់ស្តែងនូវ ការ សម្រេចបាននូវទំនើបកម្ម

ប្រទេសចិនមានការដាក់ពង្រាយជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងដំណើរការជំរុញ ធ្វើទំនើបកម្ម គឺប្លង់រួម “ប្រាំក្នុងមួយ” ដែលជាការរចនាកម្រិតកំពូលសម្រាប់ការអភិវឌ្ឍជាតិដែលធ្វើឡើងដោយបក្សកាន់អំណាច។
ប្លង់រួម “ប្រាំក្នុងមួយ” ត្រូវបានលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping នៅក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ ក្នុងឆ្នាំ ២០១២ ដែលគ្របដណ្តប់ លើវិស័យសំខាន់ៗចំនួនប្រាំ គឺការកសាងសេដ្ឋកិច្ច ការកសាងនយោបាយ ការកសាងវប្បធម៌ ការកសាងសង្គម និងការកសាងអរិយធម៌អេកូឡូស៊ី។ ស្នូលនៃយុទ្ធសាស្រ្តនេះ គឺដើម្បីបំបែករូបមន្តកំណើនសេដ្ឋកិច្ចតែមួយវិមាត្រ និងចាត់ទុកការកសាងទំនើបកម្មជាសរីរាង្គទាំងមូលសម្រាប់ការធ្វើផែនការរួម៖
ការកសាងសេដ្ឋកិច្ច គឺជាភារកិច្ចស្នូល ដើរតួនាទីជាមូលដ្ឋានក្នុងការធ្វើទំនើបកម្ម និងផ្តល់មូលដ្ឋានសម្ភារៈសម្រាប់វិស័យផ្សេងៗទៀត។
ការកសាងនយោបាយមានមុខងារធានាដល់ប្រព័ន្ធច្បាប់។ ប្រទេសចិនធានានូវការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ច្បាប់កំណត់នៃការបន្តវេនមរតកវប្បធម៌ និងអភិបាលកិច្ចសង្គមប្រកបដោយសណ្តាប់ធ្នាប់ តាមរយៈការកែលម្អប្រព័ន្ធអភិបាលកិច្ចនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។
ការស្ថាបនាវប្បធម៌ដើរតួនាទីក្នុងការដឹកនាំផ្នែកស្មារតី។ ប្រទេសចិនប្រើប្រាស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងគុណតម្លៃស្នូលសង្គមនិយម ដើម្បីប្រមូលផ្តុំគំនិតឯកភាពសង្គម ផ្តល់កម្លាំងចលករខាងវប្បធម៌សម្រាប់ការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងផ្តល់ការគាំទ្រដល់ការកសាងនយោបាយ និងសង្គមជាមួយនឹងអំណាចទន់របស់ជាតិ។
ការកសាងសង្គមមានមុខងារលំនឹងស្ថេរភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ តួយ៉ាង ប្រព័ន្ធសន្តិសុខសង្គមដ៏ធំបំផុតរបស់ពិភពលោក ដូចជាប្រព័ន្ធធានារ៉ាប់រងសោធននិវត្តន៍ និងប្រព័ន្ធធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដែលគ្របដណ្តប់លើមនុស្ស ចំនួន ១,១ ពាន់លាននាក់ និង១.៣ លាននាក់ និងកម្ចីដល់កសិករទំហំ ១០ ទី្រលានយាន់ប្រាក់ចិនបានឆ្លុះបញ្ចាំងពីការសម្របសម្រួលនៃធនធានរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានបង្កើតបរិយាកាសសង្គមដ៏មានស្ថេរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ការកសាងអរិយធម៌អេកូឡូស៊ី គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រទេសចិនបានកំណត់ជិតមួយភាគបីនៃទំហំដីរបស់ប្រទេសជា “ខ្សែបន្ទាត់ក្រហមសម្រាប់ការពារអេកូឡូស៊ី” ដែលគ្របដណ្តប់ធនធានធម្មជាតិ ដូចជាព្រៃឈើ
វាលស្មៅ ដីសើម វាលខ្សាច់ និងផ្ទាំងទឹកកកជាដើម។ លើសពីនេះ ប្រទេសចិនក៏ បានគូស “ខ្សែបន្ទាត់ក្រហមនៃដីស្រែចំការជាមូលដ្ឋាននិងជាស្ថាពរ” ដើម្បីធានាថា ប្រជាជនចិនកាន់ចានបាយនៅក្នុងដៃរបស់ខ្លួន និង “ខ្សែបន្ទាត់ព្រមានអំពីការអភិវឌ្ឍន៍ទីក្រុង” ដើម្បីបង្កាកុំឱ្យអភិវឌ្ឍទីក្រុងដោយគ្មានដែនកំណត់។ “ខ្សែបន្ទាត់ទាំងបី” នេះបានធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន ដែលសម្រេចបាននូវការចង់បានភ្នំមាសភ្នំប្រាក់ផង និងចង់បានភ្នំបៃតង និង ទឹកថ្លា ផង។
ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការដាក់ពង្រាយ និងអនុវត្តជាក់ស្តែងខាងអភិបាលកិច្ចអំពីប្លង់មេ “ប្រាំក្នុងមួយ” ប្រទេសចិនបានរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមប្រហែល ៦% ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុបចំនួន ២៦% និងបង្កើនសន្ទស្សន៍សុភមង្គលជាតិ ១៨%ដែលបង្ហាញពីអត្ថប្រយោជន៍ពហុវិមាត្រនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង