សម្ដេចធិបតី៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនការទិញរថយន្តជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនក្នុងការទិញរថយន្តជាលក្ខណៈគ្រួសារ ពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន ក្រៅពីនេះការទិញអចលនទ្រព្យជាលក្ខណៈគ្រួសារក៏មានការកើនឡើងផងដែរ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធផលនេះបង្ហាញពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា នៅក្នុងឆ្នាំ២០២៥ នេះពន្ធគយទទួលបាន ចំណូលជិតម្ភៃលានដុល្លារក្នុងមួយថ្ងៃ។ ចំណូលពន្ធគយនេះមួយចំនួនបានមកពីពលរដ្ឋទិញរថយន្ត លក្ខណៈគ្រួសារយកទៅប្រើប្រាស់។ នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋកម្ពុជាបន្តមានជីវភាពធូរធារ ហើយកម្ពុជាក៏បន្តមានកំណើនសេដ្ឋកិច្ចផងដែរ៕

