**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប

ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក ភេត ហេកសិត បានចែករំលែកព័ត៌មានដ៏រសើបស្ដីពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ នៅក្នុងក្រុមផ្ញើសារលើបណ្តាញសង្គម Signal ដោយក្នុងនោះរួមមានទាំងប្រពន្ធ បងប្រុស និងមេធាវីផ្ទាល់ខ្លួនរបស់លោក។ នេះបើតាមការរាយការណ៍របស់កាសែត New York Times កាលពីថ្ងៃអាទិត្យទី២០ ខែមេសា។

នេះគឺជាលើកទី២ហើយដែលប្រមុខការពារជាតិអាម៉េរិកត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានយោធាដ៏រសើបនៅលើកម្មវិធីផ្ញើសារជាមួយបុគ្គលិក និងបុគ្គលផ្សេងទៀតផ្តេសផ្តាស ដោយគ្មានការអនុញ្ញាត។ គេនៅចាំបានថា កាលពីខែមុន ទស្សនាវដ្ដី The Atlantic បានលាតត្រដាងថា មន្ត្រីនានារួមទាំងលោក ហេកសិត និងទីប្រឹក្សាសន្តិសុខជាតិលោក ម៉ាយ វ៉ាល់ (Mike Waltz) បានពិភាក្សាអំពីការវាយប្រហារដែលនឹងអាចកើតឡើងនៅថ្ងៃទី១៥ ខែមីនា។ ការលាតត្រដាងបែបនេះបានបង្កឱ្យមានភាពចលាចលជាខ្លាំង ដោយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រឈមមុខនឹងរឿងអាស្រូវជុំវិញការលេចធ្លាយព័ត៌មានដោយចៃដន្យ។

កាលពីថ្ងៃអាទិត្យទី២០ ខែមេសា កាសែត New York Times បានរាយការណ៍ថា លោក ហេកសិត បានចែករំលែកព័ត៌មានស្ដីពីផែនការវាយប្រហារថ្ងៃទី១៥ ខែមីនាដូចគ្នា នៅក្នុងក្រុមផ្ញើសារលើបណ្តាញសង្គម Signal ជាលើកទី២។ កាសែតបានដដែលនេះរាយការណ៍ថា ព័ត៌មានដែលបានចែករំលែករួមបញ្ចូលទាំងកាលវិភាគហោះហើរសម្រាប់យន្តហោះចម្បាំង F/A-18 Hornets ផ្តោតទៅលើការវាយសង្គ្រុបលើក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន។

កាសែត New York Times បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា នៅក្នុងក្រុមផ្ញើសារលើបណ្តាញសង្គម Signal រួមមានទាំងប្រពន្ធ និងបងប្រុសរបស់លោក និងមនុស្សរាប់សិបនាក់ផ្សេងទៀតដែលស្និទ្ធិស្នាលនឹងលោក ហេកសិត។

ភរិយារបស់លោក ហេកសិត មានឈ្មោះថា ជេនីហ្វើរ(Jennifer) គឺជាអ្នកកាសែត និងជាអតីតផលិតករនៅទូរទស្សន៍ Fox News។ គួរជម្រាបថា ការវាយប្រហារស្រោចពីលើអាកាសរបស់សហរដ្ឋអាម៉េរិកលើកំពង់ផែឥន្ធនៈនៃប្រទេសយេម៉ែនបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៣៨នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូធី។

អត្ថបទដែលជាប់ទាក់ទង