**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

លោក ហ្សេលេនស្គី ថាមានពលរដ្ឋចិនប្រហែល១៥៥នាក់ កំពុងជួយយោធារុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន

កៀវ៖ កាលពីថ្ងៃពុធ ទី៩ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ចារកម្មអ៊ុយក្រែន មានព័ត៌មានអំពីពលរដ្ឋចិនប្រហែល១៥៥នាក់ កំពុងជួយយោធារុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានលើកឡើងដូចខាងលើ បន្ទាប់ពីបានអះអាងក្នុងសប្តាហ៍នេះថា ជនជាតិចិន២នាក់ ដែលជួយរុស្ស៉ីប្រយុទ្ធ ត្រូវបានចាប់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងជជែកជាមួយទីក្រុងមូស្គូ អំពីការដាក់ពង្រាយជនជាតិចិន នៅសមរភូមិអ៊ុយក្រែន។

លោក ហ្សេលេនស្គី បានបន្តថា រុស្ស៉ីបានអូសទាញពលរដ្ឋចិនទៅជួយប្រយុទ្ធក្នុងសង្រ្គាមរបស់ខ្លួន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហើយក្រុមមន្រ្តីចិនក៏បានដឹងអំពីរឿងនេះផងដែរ ខណៈឥឡូវអ៊ុយក្រែនកំពុងព្យាយាមវាយតម្លៃថា តើជនជាតិចិនទាំងនោះ មានទទួលបានការណែនាំពីទីក្រុងប៉េកាំង ដែរឬយ៉ាងណា។ បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែនកំពុងប្រមូលព័ត៌មានបន្ថែម ហើយជឿថា អាចមានជនជាតិចិនច្រើនថែមទៀត ដែលកំពុងជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាម។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការបរទេសចិន បានច្រានចោលការអះអាងរបស់លោក ហ្សេលេនស្គី អំពីវត្តមាន​ជនជាតិចិននៅខាងរុស្ស៉ី ប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងប៉េកាំង កំពុងផ្ទៀងផ្ទាត់ស្ថានការណ៍ជាមួយ​អ៊ុយក្រែន។

ក្រសួងការបរទេសចិន បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់ខ្លួន ​តែងតែទាមទារ​​ឱ្យពលរដ្ឋចិន ចៀសវាងតំបន់​ដែលមានជម្លោះប្រដាប់អាវុធ ហើយជាពិសេសនោះ ចៀសវាងចូលរួមពាក់ព័ន្ធ ក្នុងប្រតិបត្តិការយោធារបស់ភាគីណាមួយ។

អត្ថបទដែលជាប់ទាក់ទង