**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន អញ្ជើញទស្សនកិច្ចគម្រោងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូកម្ពុជាទទួលស្វាគមន៍ ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរ ក្នុងដំណើរទស្សនកិច្ចស្ថានីយផ្គត់ផ្គង់ទឹកស្អាតភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

កម្មវិធីទស្សនកិច្ចក្នុងឱកាសនេះ ឯកឧត្តម អាន ពេជ្រ ហត្ថដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Li Guoying និងគណៈប្រតិភូដែលអញ្ជើញមកកាន់ទីតាំងគម្រោងដោយផ្ទាល់ និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា និងចិន។

ឯកឧត្តមរដ្ឋលេខធិការបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសសម្រាប់គណៈប្រតិភូទាំងពីរ ចែករំលែកបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការផ្គត់ផ្គង់ទឹក ព្រមទាំងទទួលស្គាល់លទ្ធផលការធ្វើតេស្តបញ្ជាក់ពីគុណភាពទឹក ដើម្បីធានាបាននូវសុវត្ថិភាពទឹកសម្រាប់បរិភោគ ហើយបានជួបជាមួយសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍នៃគម្រោង និងការចូលរួមរបស់សហគមន៍។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា គម្រោងផ្គត់ផ្គង់ទឹកស្អាត Sweet Springs Water Supply Project មានគោលបំណងសំខាន់ៗមួយចំនួនដូចជា៖ ការធានាការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ការកែលម្អសុខភាពសាធារណៈ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកកម្ពស់និរន្តរភាពបរិស្ថាន និងការពង្រឹងភាពធន់នឹងអាកាសធាតុ។

សូមជម្រាបថា គម្រោងផ្គត់ផ្គង់ទឹកស្អាត Sweet Springs Water Supply Project នេះ ត្រូវបានអនុវត្ត ក្រោមជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងមជ្ឈមណ្ឌលទឹក Lancang-Mekong ដោយមានប្រព័ន្ធចម្រោះទឹកអាចបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ៣១៧ គ្រួសារ (១៣៩៥ នាក់) រួមទាំងសាលារៀន និងវត្តអង្គស្លែង។ គម្រោងនេះ ក៏បានប្រើបច្ចេកវិទ្យា Ultrafiltration ដែលធានាបាននូវទឹកអាចបរិភោគបានដែលមានសុវត្ថិភាព ១០០% សម្រាប់សហគមន៍៕

អត្ថបទដែលជាប់ទាក់ទង