**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងការងារ៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងកំណើនប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតនឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។

ការគូសបញ្ជាក់នូវគន្លឹះដ៏សំខាន់នេះ គឺនៅក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “មូលធនមនុស្ស៖ គន្លឹះនៃការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ” “Human Capital: Key to Trade and Infrastructure Development” ដោយមានការចូលរួម ពីបណ្តាធុរជន ក្រុមហ៊ុនជាតិ និងអន្តរជាតិ ផងដែរ។

តាមរយៈវេទិកានេះបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត និងវឌ្ឍនភាពជាក់ស្តែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាព រួមនិងការស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យ ស្របតាមគោលដៅរបស់អាស៊ាន និង គោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង