**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

កម្ពុជា និងឥណ្ឌា ប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្តោតលើវិស័យបរិស្ថាន

ភ្នំពេញ៖ «ការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងឥណ្ឌា ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» គឺជាខ្លឹមសារចម្បងនៃជំនួបការទូតរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ទន្ទឹមនឹងនេះ ភាគីនៃប្រទេសទាំង២ បានយល់ស្របជាមួយគ្នាថា ទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌាចំពោះវិស័យបរិស្ថាន ក្នុងកិច្ចគាំពារ ការការពារ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍសង្គម។

ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពីការនាំចូលសត្វខ្លាពីឥណ្ឌាមកកម្ពុជា ដែលជាគម្រោងដ៏សំខាន់សម្រាប់ការអភិរក្សជីវចម្រុះ រួមនឹងការចូលរួមជាសមាជិករបស់កម្ពុជាក្នុងសម្ព័ន្ធភាពអន្តរជាតិ (International Big Cat Alliance) រួមទាំងគម្រោងអភិវឌ្ឍន៍តូចៗ ជាច្រើនទៀត ដោយក្នុងនោះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកទឹកចិត្តឱ្យកម្ពុជាដាក់ស្នើគម្រោងឆ្លើយតបជាវិជ្ជមានចំពោះប្រជាសហគមន៍មូលដ្ឋាន ហើយឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគម្រោងទាំងនោះ។

លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលផ្តល់ឱកាសដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទៅសិក្សានៅប្រទេសឥណ្ឌា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានរួមចំណែកជាមួយកម្ពុជាលើកកម្ពស់វិស័យបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ព្រៃគឺជាជម្រកសំខាន់សម្រាប់សត្វខ្លា ហើយដើម្បីពង្រីកវិសាលភាពព្រៃឈើឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ចម្បង គឺភាពស្អាត ភាពបៃតង និងចីរភាព។

ភាគីទាំងពីរបានឯកភាព និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ក្នុងការលើកកម្ពស់វិស័យបរិស្ថានដើម្បីធានាឱ្យបាននូវការរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការការពារ អភិរក្សព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការ ផ្គត់ផ្គង់ម៉ាស៊ីនខួងអណ្តូង នៅតាមលំនៅដ្ឋានរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារ ពីព្រោះថាជំនួយទាំងនេះ គឺពិតជាចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍តំបន់ការពារ ៕

អត្ថបទដែលជាប់ទាក់ទង