**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

លោក ដូណាល់ ត្រាំ ប្តេជ្ញាទិញយក និងកាន់កាប់ហ្កាហ្សា ខណៈលោកចង់ឱ្យទឹកដីមួយនេះ ត្រូវបានសាងសង់ឡើងវិញដោយរដ្ឋផ្សេងៗទៀត នៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអាទិត្យទី៩ ខែកុម្ភៈថា លោកបានប្តេជ្ញាចិត្តក្នុងការទិញយក និងកាន់កាប់ហ្កាហ្សា ខណៈបុរសសេដ្ឋកិច្ចរូបនេះចង់ឱ្យទឹកដីដែលត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្រ្គាមត្រូវបានសាងសង់ឡើងវិញដោយរដ្ឋផ្សេងៗទៀតនៅមជ្ឈិមបូព៌ា។

លោក ត្រាំ បានអះអាងថា ៖«ខ្ញុំប្តេជ្ញាទិញ និងកាន់កាប់តំបន់ហ្កាហ្សា។ ដរាបណាយើងសាងសង់វាឡើងវិញ យើងអាចប្រគល់វាទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ា ដើម្បីសាងសង់ផ្នែកខ្លះនៃទឹកដីនោះឡើងវិញ[…]។ ប៉ុន្តែ​យើង​ប្ដេជ្ញា​ធ្វើ​ជាម្ចាស់​នៃតំបន់នេះ ហើយ​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ក្រុម​ហាម៉ាស​មិន​វិល​ត្រឡប់​មកវិញ​ទេ»។ លោក ត្រាំ ក៏បានលើកឡើងផងដែរថា លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនចូលទៅក្នុងសហរដ្ឋអាម៉េរិក ប៉ុន្តែនឹងពិចារណាលើសំណើបែបនេះដោយផ្អែកលើករណីនីមួយៗ។

យ៉ាងណា សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីសសាត អែលរ៉ាសហ៍ បានថ្កោលទោសការកត់សម្គាល់ចុងក្រោយបង្អស់របស់លោក ត្រាំ ស្តីពីការទិញ និងកាន់កាប់តំបន់ហ្កាហ្សា។ លោក រ៉ាសហ៍ បានបន្ថែមថា ៖«ហ្កាហ្សាមិនមែនជាអចលនទ្រព្យដែលត្រូវលក់ និងទិញដូរនោះទេ។ វាគឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីនដែលស្ថិតក្រោមការកាន់កាប់របស់យើង ហើយជនជាតិប៉ាឡេស្ទីនប្រឆាំងនឹងផែនការផ្លាស់ទីលំនៅ»។

សូមរំឭកថា លោក ត្រាំ បានអះអាងអំពីការផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍របស់ជនជាតិប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ហ្កាហ្សា ហើយនឹងប្តូរឈ្មោះតំបន់ហ្កាហ្សាទៅជាទឹកដី «Riviera of Middle East»។ ការប្រកាសរបស់លោក ត្រាំ បានរងការស្តីបន្ទោសយ៉ាងគំហុកភ្លាមៗពីប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតបានច្រានចោលទាំងស្រុងនូវផែនការរបស់លោក ត្រាំ ដូចមេដឹកនាំពិភពលោកជាច្រើនដែរ។ ទន្ទឹមគ្នានេះ ស្តេចហ្ស៊កដានី គ្រោងនឹងប្រាប់លោក ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែកុម្ភៈនៅរដ្ឋធានីវ៉ាស៊ីនតោនថា សំណើរបស់លោក ត្រាំ គឺជារូបមន្តច្រែះស៊ីដែកដែលអាចបង្កការរីករាលដាលនៃភាពចលាចលនៅទូទាំងមជ្ឈិមបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង