**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន

មជ្ឈមណ្ឌលថែទាំសុខភាព សម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅតាមព្រំដែនថៃ និងមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តបិទទ្វារ បន្ទាប់ពីអាមេរិក បង្កកជំនួយ

បាងកក៖ មជ្ឈមណ្ឌលថែទាំសុខភាពសម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅតាមព្រំដែនថៃ និងមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តបិទ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បង្កកជំនួយបរទេសភាគច្រើនកាលពីសប្តាហ៍មុន។

លោក ត្រាំ កាលពីសប្តាហ៍មុនបានផ្អាកជំនួយអភិវឌ្ឍន៍ពីទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរយៈពេល៩០ថ្ងៃ ដើម្បីវាយតម្លៃថា តើវាដើរស្របជាមួយនឹងគោលនយោបាយ «America First» របស់គាត់ដែរឬទេ? ការ​បង្កក​នេះ​ បានរុញវិស័យ​ជំនួយ​សាកល​ដែល​ទទួល​បាន​ថវិកា​ច្រើន​ពី​សហរដ្ឋ​អាម៉េរិក ធ្លាក់​ក្នុង​ភាព​វឹកវរ។ គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) ដែលផ្តល់មូលនិធិដល់គ្លីនិកដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក នឹងត្រូវបិទទ្វារនៅថ្ងៃសុក្រទី៣១ ខែមករា។ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងសមាជិកគណៈកម្មាធិការពីរនាក់។ វាមិនច្បាស់ភ្លាមៗថា តើមានផលប៉ះពាល់អ្វីខ្លះក្នុងអំឡុងពេលផ្អាករយៈពេល៩០ថ្ងៃរបស់សហរដ្ឋអាម៉េរិក ឬតើមានមជ្ឈមណ្ឌលប៉ុន្មាននៅទូទាំងជំរំប្រាំបួនដែលមានលំនៅឋានមនុស្សប្រហែល១សែននាក់ ត្រូវបានរងផលប៉ះពាល់នោះឡើយ។ មណ្ឌលសុខភាពនៅតាមព្រំដែនបម្រើជាកន្លែងជួយសង្គ្រោះជីវិតជនភៀសខ្លួនរាប់ម៉ឺននាក់ មកពីប្រទេសមីយ៉ាន់ម៉ា ដែលកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុង។

លោក ប៊ីវេ សេ (Bweh Say) សមាជិកនៃគណៈកម្មាធិការជនភៀសខ្លួន នៅជំរំម៉ែឡា (Mae La) ក្នុងស្រុកថាសុងយ៉ាង (Tha Song Yang) និងជាគ្រូបង្រៀនក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា៖«គណៈកម្មាធិការសង្គ្រោះអន្តរជាតិ បានឱ្យអ្នកជំងឺចេញពីមន្ទីរពេទ្យរួចហើយ និងបញ្ឈប់មនុស្សរួមទាំងស្ត្រីមានផ្ទៃពោះ និងអ្នកដែលពិបាកដកដង្ហើម ពឹងផ្អែកលើធុងអុកស៊ីហ្សែនពីការប្រើប្រាស់ឧបករណ៍ និងថ្នាំរបស់ពួកគេ។ សាច់ញាតិអ្នកជំងឺកំពុងព្យាយាមស្វែងរកធុងអុកស៊ីហ្សែនយកទៅប្រើនៅផ្ទះ»។ ប្រព័ន្ធ​ចែកចាយ​ទឹក និង​គ្រប់គ្រង​សំរាម​របស់​ជំរំ ដែល​អង្គការ​បាន​ជួយ​ផង​នោះ ក៏​រង​ផល​ប៉ះពាល់​ដែរ។ អ្នកជំងឺប្រហែល៥០នាក់បានចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺធ្ងន់ធ្ងរជាច្រើននាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យម៉ែឡា រួមទាំងកុមារដែលជាសះស្បើយពីការវះកាត់បេះដូងផង។ ជា​ធម្មតា​មន្ទីរពេទ្យ​​ទទួល​អ្នក​ជំងឺ​ក្រៅ​ប្រហែល១០០នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​ឈប់ទទួលហើយ​។

លោក ឈូឆិប ផុងឆៃ (Chucheep Pongchai) អភិបាលខេត្តតាក(Tak) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា អ្នកជំងឺធ្ងន់ធ្ងរបំផុតនឹងត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យរដ្ឋក្នុងស្រុក ដោយបន្ថែមថា មន្ត្រីបានស្នើសុំគណៈកម្មាធិការសង្គ្រោះអន្តរជាតិសម្រាប់ការប្រើប្រាស់ឧបករណ៍របស់ពួកគេ។ លោកវេជ្ជបណ្ឌិត តាវ៉ាត់ឆៃ យីងថាវីស័ក្តិ (Tawatchai Yingtaweesak) ប្រធានមន្ទីរពេទ្យថាសុងយ៉ាង និយាយថា លោកនឹងធ្វើដំណើរទៅកាន់ជំរំ ដើម្បីវាយតម្លៃអ្នកជំងឺ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរសព្ទថា៖«យើងត្រូវវាយតម្លៃថា អ្នកជំងឺណាអាចទៅផ្ទះបាន អ្នកជំងឺណាត្រូវការជំនួយដោយអុកស៊ីសែន និងអ្វីៗផ្សេងទៀត»៕

អត្ថបទដែលជាប់ទាក់ទង