**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប

អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលមរណភាពនៅអាយុ១០០ឆ្នាំ

វ៉ាស៊ីនតោន៖ បើតាមការប្រកាសរបស់អង្គការ Carter Center របស់លោក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួលមរណភាពហើយនៅអាយុ១០០ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។

លោក Jimmy Carter បានទទួលការព្យាបាលថែទាំ ក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោក ចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នៅឯផ្ទះរបស់លោកផ្ទាល់ក្នុងទីក្រុង Plains នៃរដ្ឋ Georgia។ Plains គឺជាទីក្រុងតូចមួយ ជាទីដែលលោក Carter បានចាប់កំណើត និងធ្លាប់ធ្វើជាកសិករដាំសណ្ដែកដី មុននឹងក្លាយជាអភិបាលរដ្ឋ Georgia និងចូលរួមក្នុងការប្រជែងយកតំណែងជា ប្រធានាធិបតីអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ Carter Center បានគូសបញ្ជាក់ដូច្នេះថា «លោក Carter បានទទួលមរណភាពយ៉ាងស្ងៀមស្ងាត់នៅឯផ្ទះរបស់លោក ក្នុងទីក្រុង Plains ព័ទ្ធជុំវិញដោយសមាជិក គ្រួសាររបស់លោក»។

លោក Chip Carter ដែលជាកូនប្រុសរបស់លោក Jimmy Carter ក៏បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះដែរថា «ឪពុករបស់ខ្ញុំជាវីរបុរស មិនមែនតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ តែគឺសម្រាប់មនុស្សគ្រប់គ្នាដែលជឿជាក់លើសន្តិភាព សិទ្ធិមនុស្ស និងក្ដីស្រឡាញ់ដែលគ្មានភាពអត្មានិយម»។

គួរបញ្ជាក់ថា កើតនៅឆ្នាំ១៩២៤ លោក Jimmy Carter ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផងនោះ បានកាន់តំណែងប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យចាប់ពីខែមករា ឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៨១ បន្ទាប់ពីបានយកឈ្នះលើប្រធានាធិបតីកំពុងកាន់អំណាចនៅពេលនោះ គឺលោក Gerald Ford ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ១៩៧៦៕

អត្ថបទដែលជាប់ទាក់ទង