**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តំណាងមន្ត្រីបង្គោលក្រសួងបរិស្ថាន និងតំណាងមន្ត្រីបង្គោលនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ចំនួន៣រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានសិក្ខាកាមចូលរួមមកពី ១).មន្ត្រីបង្គោលនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត, ២).មន្ត្រីបង្គោលនៅតាមក្រសួង ស្ថាប័ន និង ៣).មន្ត្រីពាក់ព័ន្ធចំណុះលេខាធិការដ្ឋាន និងរដ្ឋបាលខេត្តសៀមរាប សរុបចំនួន ១៤០រូប នៅសាលប្រជុំធំរដ្ឋបាលខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអញ្ជើញចូលជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម បានថ្លែងថា ឯកឧត្តមពិតជាមានកិត្តិយស និងសេចក្ដីសោមនស្សជាអនេក ដោយបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវលោកស្រី អស់លោកក្នុងពិធីបិទវគ្គបណ្តុះ បណ្តាល ស្តីពី «កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ឆ្នាំ២០២៤» នាពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងលោក ជាវាគ្មិន ដែលបានធ្វើបទឧទ្ទេសនាម និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់ ក្នុងរយៈពេលពេញមួយថ្ងៃ ដោយបានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើប្រធានបទស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ ចំណុចសំខាន់ៗដែលបានលើកឡើងដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការគិតគូរពិចារណា និងបូកសរុប ដើម្បីឈានទៅដល់ការសម្រេចលើខ្លឹមសារនៃរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដើម្បីគោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃ និងមោះមុតប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូលរួមចំណែកក្នុងការងារកែទម្រង់រដ្ឋបាល
សាធារណៈ សំដៅឈានទៅធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងបង្កើនជំនឿទុកចិត្តពីប្រជាជន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ក្នុងន័យនេះ វគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ឆ្នាំ២០២៤» ជាវេទិកាមូលដ្ឋានពង្រីកចំណេះដឹងបន្ថែមឱ្យកាន់តែរឹងមាំ និងអាចចាប់យកបទពិសោធល្អៗ ដើម្បីឱ្យមន្ត្រីរាជការទទួលបានពុទ្ធិថ្មី យកមកអនុវត្តនិងបំពេញការងារឱ្យកាន់តែប្រសើរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានបន្តថា ការបណ្ដុះបណ្ដាលបន្ថែម គឺជាសកម្មភាពដែលមិនអាចខ្វះបានហើយត្រូវអនុវត្តបន្តជាប្រចាំ ដោយមិនអាចធ្វើតែម្ដងហើយចប់នោះទេ ត្រូវធ្វើឱ្យកាន់តែសកម្មនៅគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ក្នុងការបំពាក់បំប៉នចំណេះដឹងដល់មន្ត្រីរាជការ ដើម្បីចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបីនៃផែនការសកម្មភាពឆ្នាំ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧សំដៅលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ឯកឧត្តមពិតជារីករាយ ដែលទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាព ធនធានមនុស្សជូនថ្នាក់ដឹកនាំ និងមន្រ្ដីទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពជោគជ័យនៃវគ្គបណ្ដុះបណ្ដាលដែលទទួលបានមកនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម និងលោក ជាវាគ្មិនដែលបានខិតខំបង្រៀនឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម ដែលបានសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់ ជាពិសេសថ្នាក់ដឹកនាំ និងសហការីដែលបានផ្ដួចផ្ដើមក្នុងស្មារតីយកចិត្តទុកដាក់រៀបចំវគ្គបណ្ដុះបណ្ដាលដោយរលូន តាំងពីពេលចាប់ផ្ដើមរហូតដល់បានបញ្ចប់ដោយ ជោគជ័យនាពេលនេះ។
ផ្អែកតាមលទ្ធផលស្ទង់មតិក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃកន្លងមកនេះ សិក្ខាកាមកាន់តែយល់ច្បាស់អំពី៖ (១). តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងលេខាធិការដ្ឋាន, (២). ការរៀបចំវេទិកាសាធារណៈ ដើម្បីប្រមូលចងក្រងបញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ សម្រាប់ជាមូលដ្ឋានធ្វើការដោះស្រាយឆ្លើយតបសំណូមពរ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (៣). ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋាន ឱ្យបានត្រឹមត្រូវ និងមានគុណភាព។

លទ្ធផលដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារចុះមូលដ្ឋាន ក្នុងការតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ឆ្នាំ២០២៤» ជាពិសេសចំពោះវាគ្មិនកិត្តិយសឯកឧត្តម យូ ម៉ានិត ប្រធានអង្គភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងលោក ម៉ា និរិទ្ធ អនុប្រធានអង្គភាពតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមធ្វើជាគ្រូឧទ្ទេសជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលជាសិក្ខាកាម បានសិក្សាឈ្វេងយល់ក្នុងវគ្គបណ្តុះបណ្តាលនេះ ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះខ្ញុំក៏សូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានផ្តល់ទីតាំងសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលនេះ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជូនពរជ័យដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមប្រកបដោយសុខភាពល្អមានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យ គ្រប់ភារកិច្ចព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង