**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS

បាដាដ៖ អ្នកប្រយុទ្ធរាប់រយនាក់មកពីកងជីវពលអ៉ីរ៉ាក់ ដែលគាំទ្រដោយអ៉ីរ៉ង់ បានឆ្លងចូលទៅក្នុងប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលដណ្តើមកាន់កាប់ទីក្រុង Aleppo កាលពីសប្តាហ៍មុន ខណៈទីក្រុងតេហេរ៉ង់ សន្យាថានឹងជួយដល់រដ្ឋាភិបាលស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

កងសន្តិសុខអ៉ីរ៉ាក់ ២នាក់និយាយថា យ៉ាងហោចណាស់អ្នកប្រយុទ្ធ ៣០០នាក់មកពីក្រុម Badr និង Nujaba បានឆ្លងចូលទៅស៉ីរី កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រុមឧទ្ទាមកំពុងប្រើប្រាស់ផ្លូវលំ ដើម្បីគេចពីច្រកព្រំដែនផ្លូវការ ហើយពួកគេនៅទីនោះ ដើម្បីការពារទីសក្ការបូជានិកាយស៉ីអ៉ីតមួយកន្លែង។ ប្រធាន​កងកម្លាំង​ Popular Mobilisation Forces របស់ប្រទេសអ៉ីរ៉ាក់ បាន​ឱ្យដឹង​ថា មិនមាន​ក្រុម​នៅក្រោម​ឆ័ត្រ​របស់ខ្លួន ​​ចូល​ទៅក្នុង​ប្រទេស​ស៊ីរី​ឡើយ ហើយ​ថា​ខ្លួន​មិន​ធ្វើប្រតិបត្តិការ​ក្រៅ​ប្រទេស​អ៉ីរ៉ាក់​ទេ។

មន្រ្តីយោធាជាន់ខ្ពស់ស៉ីរីម្នាក់និយាយថា «អ្នកប្រយុទ្ធបានបំបែកជាក្រុមតូចៗ ដើម្បីជៀសវាងការវាយប្រហារតាមអាកាស។ ពួកគេគឺជាកម្លាំងថ្មីដែលត្រូវបានបញ្ជូន ឱ្យមកជួយទាហានរបស់យើង នៅជួរមុខភាគខាងជើង»។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានអះអាងថា យោធាស៉ីរីមានលទ្ធភាពប្រឈមមុខនឹងក្រុមឧទ្ទាម ហើយបើនិយាយពីក្រុមជីវពលក្នុងតំបន់ ដែលគាំទ្រដោយអ៉ីរ៉ង់ លោកថាពួកគេនឹងជួយ ខណៈអ៉ីរ៉ង់នឹងផ្តល់ការគាំទ្រណាមួយ ដែលស៉ីរីត្រូវការ។

គួរបញ្ជាក់ថា ក្រុមកងជីវពលក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានរួមចំណែកក្នុងជោគជ័យនៃកងកម្លាំងគាំទ្ររដ្ឋាភិបាលស៉ីរី លើការបង្ក្រាបក្រុមឧទ្ទាមបះបោរ ប្រឆាំងប្រធានាធិបតី លោក Bashar al-Assad កាលពីឆ្នាំ ២០១១ ហើយពួកគេបានរក្សាមូលដ្ឋាន នៅស៉ីរីជាយូរមកហើយ៕

អត្ថបទដែលជាប់ទាក់ទង