**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ

ស៉ីដនី៖ យោងតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយថា រូបលោកសង្ឃឹមថា រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការជាមួយសម្ព័ន្ធមិត្តដូចជាអូស្រ្តាលី និងនូវែលសេឡង់ នៅប៉ាស៉ីហ្វិក ចំពោះមុខការប្រកួតប្រជែងផ្នែកយុទ្ធសាស្រ្តដ៏មុតស្រួចបំផុតជាមួយចិន ហើយមិនដកខ្លួនចេញពីតំបន់នេះ។

ឆ្លើយតបចំពោះការពង្រីកវត្តមានរបស់ចិន នៅតាមបណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក រដ្ឋបាលប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានងាកមកបង្កើនសកម្មភាពការទូត និងកិច្ចសហប្រតិបត្តិការលើ ហេដ្ឋារចនាសម្ព័ន្ធ ការល្បាតដែនសមុទ្រ និងការពារជាតិ ជាដើម ជាមួយប្រទេសទាំងនោះ។

អំឡុងសន្និសីទមួយនៅទីក្រុងស៉ីដនី លោក Campbell បាននិយាយថា ក្តីសង្ឃឹមរបស់លោក គឺចង់ឃើញសហរដ្ឋអាមេរិក នឹងអាចជម្នះផ្នត់គំនិតនៃការផ្តោតតែលើខ្លួន និងការដាក់ផលប្រយោជន៍ខ្លួនឯងចម្បងដាច់គេ ហើយទទួលស្គាល់ថា ការធ្វើការជាមួយ ដៃគូនិងសម្ព័ន្ធមិត្ត ទើបអាចមានភាពខ្លាំងក្លារឹងមាំ។

លោក Campbell បានបន្តថា តំបន់ប៉ាស៉ីហ្វិក គឺជាកន្លែងមានភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញ ហើយចិនមិនឈប់នោះឡើយ ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ដូច្នេះហើយ ទើបអាមេរិក ត្រូវតែប្រឹងប្រែងថែមទៀត ហើយធ្វើការថែមទៀតជាមួយអូស្រ្តាលី និងនូវែលសេឡង់។

ជាចុងក្រោយលោក Campbell បានលើកឡើងថា រូបលោកសង្ឃឹមថា អនាគតរដ្ឋមន្រ្តីការបរទេសអាមេរិកថ្មី ព្រមទាំងរដ្ឋបាលលោក ត្រាំ នឹងអាចទទួលស្គាល់ថា នេះគឺជាពេលវេលាមួយ នៃការប្រកួតប្រជែងផ្នែកយុទ្ធសាស្រ្តដ៏មុតស្រួចបំផុតមួយ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតសាជាថ្មី ក្នុងខែវិច្ឆិកានេះ ហើយរូបលោកនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីត្រឡប់មកដឹកនាំ សហរដ្ឋអាមេរិកជាលើកទីពីរ នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។ លោក ត្រាំ ធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក បានមួយអាណត្តិចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង