**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អាមេរិក នឹងមិនដាក់កំហិតជាថ្មីណាមួយលើអ៊ុយក្រែន សម្រាប់ការប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិកនោះទេ

វ៉ាស៊ីនតោន៖ យោងតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនដាក់កំហិតជាថ្មីណាមួយលើអ៊ុយក្រែន សម្រាប់ការប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើ កងទ័ពកូរ៉េខាងជើងចូលរួមនៅក្នុងសង្រ្គាមអ៊ុយក្រែនដែរ បន្ទាប់ពី NATO បញ្ជាក់ថាកងទ័ពកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kurst នៅក្នុង ប្រទេសរុស្ស៉ី។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានអះអាងថាអង្គភាពទ័ពកូរ៉េខាងជើងដំបូងត្រូវបានដាក់ពង្រាយទៅក្នុងតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើប្រតិបត្តិការវាយលុកថ្មើរជើង និងកំពុងគ្រប់គ្រងទឹកដីរុស្ស៉ីមួយចំនួននៅក្នុងតំបន់នេះ។ ខាង NATO ក៏បានទទួលស្គាល់ ព័ត៌មាននេះដែរ។ ប៉ុន្តែ មន្ទីរបញ្ចកោណមិនទាន់ទទួលស្គាល់ជាផ្លូវការពីវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់ Kursk នៅឡើយទេ។

អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានគូសបញ្ជាក់ដូច្នេះថា «មួយផ្នែកនៃកងទ័ពទាំងនោះ (កូរ៉េខាងជើង) ត្រូវបានបញ្ជូនទៅកាន់ ក្បែរព្រំដែនអ៊ុយក្រែន ហើយយើងមានការព្រួយបារម្ភជាខ្លាំងថារុស្ស៉ីមានចេតនាប្រើប្រាស់កងទ័ពទាំងនេះនៅក្នុងសមរភូមិប្រយុទ្ធ ឬដើម្បីគាំទ្រប្រតិបត្តិការប្រយុទ្ធ ប្រឆាំងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន»។

គួរបញ្ជាក់ថា លោកស្រី Sabrina Singh កាលពីថ្ងៃចន្ទ ទី២៨ ខែតុលា ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែលជា ១០ ០០០នាក់ ទៅកាន់ រុស្ស៉ី ដើម្បីទទួលការបណ្ដុះបណ្ដាល។ ក្រឹមឡាំងដំបូងឡើយ បានច្រានចោលសេចក្ដីរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៉ី។ ប៉ុន្តែ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ពូទីន មិនបានបដិសេធពីវត្តមានកងទ័ពកូរ៉េខាងជើងនោះទេ ហើយថែមទាំងនិយាយទៀតផងថាវាជាកិច្ចការរបស់មូស្គូ ថាតើត្រូវអនុវត្តសន្ធិសញ្ញាភាពជាដៃគូជាមួយព្យុងយ៉ាង យ៉ាងដូចម្ដេច៕

អត្ថបទដែលជាប់ទាក់ទង