**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ឧត្ដមសេនីយ៍ឯក សុខ វាសនា កោតសរសើរដល់ថ្នាក់ដឹកនាំអន្តោប្រវេសន៍ និងមន្រ្តីនៅតាមបណ្ដាលរាជធានី-ខេត្តដែលបានយកចិត្តទុកដាក់បំពេញការងារដោយការទទួលខុសត្រូវខ្ពស់ រយៈពេល៩ខែកន្លងមកនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស រយៈពេល៩ខែឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋានលោកស្នងការរងទទួលផែនអន្តោប្រវេសន៍នាយការិយាល័យចំណុះនាយកដ្ឋាន នាយការិយាល័យគ្រប់គ្រងជនបរទេស រាជធានី-ខេត្ត នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត ប្រធានក្រុមផ្តល់ទិដ្ឋាការទាំងអស់ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទាំងអស់ និងប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំងអស់។

ជាកិច្ចចាប់ផ្ដើមលោក ឧត្ដមសេនីយ៍ទោ ទាង សុឃាង ប្រធានាយកដ្ឋានរដ្ឋបាលសរុប បានឡើងអានរបាយការណ៍សង្ខេបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍យ៉ាងលំអិតជូនអង្គពិធីជ្រាប។ បន្ទាប់មកមានមតិចូលរួមពី លោកស្នងការរងខេត្តពាក់ព័ន្ធទទួលផែនអន្តោប្រវេសន៍។

បន្ទាប់មកទៀតក៏មានការចូលរួមលើកឡើងអំពីមតិយោបល់ និងសំណូមពរពីលោកប្រធាននាយកដ្ឋានពាក់ព័ន្ធនូវបញ្ហាប្រឈមចំនួន។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងសំណូមពរពីលោកប្រធាននាយកដ្ឋានពាក់ព័ន្ធនូវបញ្ហារប្រឈម ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍ថាកិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំយ៉ាងសំខាន់ ដែលធ្វើឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាន់តែទទួលបានលទ្ធផលក្នុងការងារ ក្នុងការបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលបានប្រគល់ជូន។ ឯកឧត្តម បន្តទៀតថាត្រូវបន្តឈានទៅមុខបន្ថែមទៀតដើម្បីសម្រេចបាននូវសមិទិ្ធផលល្អប្រសើរដូចដែលបានបញ្ជាក់ជូនក្នុងរបាយការណ៍ នព្វមាស ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនោះដែលក៏បានរកឃើញបញ្ហាប្រឈមមួយចំនួនទៀតជាចំនុចខ្វះខាតដែលយើងត្រូវបន្តដោះស្រាយ។

ឯកឧត្តម បានបន្តទៀតថានេះជាសមិទ្ធិផលមួយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាក្រសួងមហាផ្ទៃ ហើយការធ្វើនេះគឺស្របគោលការណ៍ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃតែងតែផ្ដាំផ្ញើ រំលឹក លើកទឹកចិត្តឲ្យគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង ក៏ដូចជាអង្គភាពជំនាញទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការងារ ដើម្បីលើកកម្ពស់សមត្ថភាពមន្រី្តនៅក្នុងក្រសួងមហាផ្ទៃឲ្យកាន់តែប្រសើរឡើង។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បន្តទៀតថា ស្នើសុំឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងតាមបណ្ដាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់សូមបន្តយកចិត្តទុកដាក់ ពាក់ព័ន្ធដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគី ត្រូវមានការរឺតបណ្ដឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា នាពេលចប្ចុប្បន្ននេះ ដេីម្បីសម្រួលការងារ ជាពិសេសការងារបចេ្ចកទេស ឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត និងទាន់ពេលវេលា នាសម័យបច្ចេកវិទ្យា នេះ គឺជាចំនុចមួយយ៉ាងសំខាន់ ដាច់ខាតត្រូវតែប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នេះគឺជាស្នូលសំខាន់មិនអាចខ្វះបាន មន្រ្តីជំនាញដែលពាក់ព័ន្ធ ជាពិសេសមន្រ្តីនៅតាមបណ្ដាលច្រកទ្វារអន្តរជាតិ ត្រូវបន្តជំរុញជំនាញ បច្ចេកទេស បច្ចេកវិទ្យា និងភាសាបន្ថែមជានេះទៀត ដេីម្បីឱ្យកាន់តែមាន ភាពងាយស្រួល ក្នុងពេលមប្រេីការងារ និងឱ្យកាន់តែមានភាពឆាប់រហ័ស រាល់ដំណេីរចេញចូល ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក បន្តទៀតថាតាមរយៈបញ្ហាប្រឈមការចូលផ្ដួចផ្ដើមមតិដោះស្រាយទាំងអស់នេះគឺដាក់ចេញនូវទិសដៅការងាររបស់យើងខាងលើរួចមកហើយដែលបានឆ្លុះបញ្ជាំងការងារគ្រប់គ្រង គ្រប់បញ្ហារដែលយើងបានជួបប្រទះក្នុងរយៈពេល ៩ខែនេះ ដែលមានកិច្ចការងារជាច្រើនទៀតដែលត្រូវបន្ត ជាមួយបណ្ដាលរាជធានីខេត្ត ស្ថាប័នពាក់ព័ន្ធត្រូវរួមសហការបន្តទៀត ដែលយោងតាមផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៥ឆ្នាំ ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ដែលជាលទ្ធផលវិជ្ជមាន រាល់ប្រតិបត្តិការការងារ និងប្រកបដោយវិជ្ជាជីវនគរបាលអន្តោប្រវេសន៍ ក្នុងការចូលរួមការពារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនិងស្ថិរភាពនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាចលនាមួយនាំឱ្យមានកំណើនសេដ្ឋកិច្ចក្នុងសង្គម។

ឧត្ដមសេនីយ៍ឯក សុខ វាសនា បានវាយតម្លៃខ្ពស់ កោតសរសើរដល់ថ្នាក់ដឹកនាំអន្តោប្រវេសន៍ ក៏ដូចជាមន្រ្តីនៅតាមបណ្ដាលរាជធានី-ខេត្តដែលបានយកចិត្តទុកដាក់បំពេញការងារ ក្នុងការទទួលខុសត្រូវសម្រាបលរយៈពេល ៩ខែនេះ ជាមួយគ្នានេះដែលសូមថ្លែងអំណរគុណជារួមព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង