**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អភិបាលខេត្តកណ្ដាល ឲ្យអនុគណៈកម្មការ រៀបចំកម្មវិធីនានាក្នុងពិធីប្រណាំងទូក នាថ្ងៃ១៧ តុលា ឱ្យបានគ្រប់ជ្រុងជ្រោយ តាមលំដាប់លំដោយ និងច្បាស់លាស់

ភ្នំពេញ៖ ថ្លែងនៅ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានរំលឹក ដល់គ្រប់អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ ត្រូវចាប់ផ្ដើមអនុវត្តកិច្ចការរៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅ ត្រូវរួមសហការគ្នាធ្វើយ៉ាងណារៀបចំសម្អាតសោភ័ណ្ឌភាពទីក្រុងមានដូចជា៖ អនាម័យសម្រាមបរិស្ថាន កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ ចំណតយានយន្ត ក្រុមគ្រូពេទ្យប្រចាំការ ស្តង់ពិព័ណ៍ទំនិញ ការបាញ់កាំជ្រួច ការប្រគំតន្រ្តីសម័យជាដើមនៅក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាកំសាន្ត។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំកម្មវិធីនានាក្នុងពិធីប្រណាំងទូកនាពេលខាងមុខនេះឱ្យបានគ្រប់ជ្រុងជ្រោយ តាមលំដាប់លំដោយ និងមានភាពច្បាស់លាស់ ងាយស្រួលដល់មហាជនចូលរួមមកទស្សនាកំសាន្ត។ ជាពិសេសត្រូវរៀបការចំតុបតែងឱ្យបានល្អទាំងពេលយប់ និងពេលថ្ងៃ ត្រូវដាក់តាំងបង្ហាញពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំនៅតាមផ្ទាំងអាហ្វីសប៉ាណូ ត្រូវរៀបចំកន្លែងស្នាក់នៅរបស់កីឡាករទូកឱ្យបានសមរម្យ ត្រូវមានចំបន្ទប់ទឹកសម្រាប់កីឡាករ និងអ្នកចូលរួមទស្សនាឱ្យបានល្អ ជាងនេះទៅទៀតត្រូវរៀបចំសម្រាប់ធ្នាប់ដល់អ្នកលក់ដូរក្នុពិធីឱ្យបានសមស្របមាន និងសណ្ដាប់ធ្នាប់ល្អផងដែរ។

គួរបញ្ជាក់ថា៖ ឆ្នាំនេះខេត្តកណ្តាលនឹងរៀបចំពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្កបរិយាកាសសប្បាយរីករាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។ ជាមួយគ្នានេះ ខេត្តក៏បានគ្រៀងរៀបចំដាក់តាំងពិព័រណ៍លក់ផលិតផលជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើដើម្បីញ៉ាំងឱ្យព្រឹ្តត្តិការណ៍នេះប្រព្រឹត្ដទៅដោយជោគជ័យ និងសប្បាយរីករាយ។

សូមជម្រាបដែរថា តាមរបាយការណ៍របស់អនុគណៈកម្មការបច្ចេកទេស ក្នុងពិធីប្រណាំងទូក ទិន្នន័យបឋមមានទូកចូលរួមប្រកួតចំនួនចំនួន ៦៤ទូក ក្នុងនោះមាន៖ ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៣ទូក និងទូកអុំបុរស ចំនួន ៣១ទូក ។

អត្ថបទដែលជាប់ទាក់ទង