**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ

ស្ដ្រីឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ត្រូវបានឃុំខ្លួន ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ ស្ត្រីឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ត្រូវបាន ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនស្ដ្រីម្នាក់ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។

ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

ដោយឡែក ម្ចាស់អាវុធខ្លីដែលបានផ្ដល់ឲ្យស្ដ្រីខាងលើប្រើប្រាស់បាញ់បោះនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីពេលកន្លងទៅ ហើយក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធការកាន់កាប់អាវុធដោយខុសច្បាប់ និងករណីគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង