**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ឯកឧត្តម យី វាសនា នាំយកថវិកាឧបត្ថម្ភរបស់សម្តេចធិបតី ប្រគល់ជូនប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាចូលរួមប្រកួតប៉ារ៉ាឡាំពិកទីក្រុងប៉ារីស

ភ្នំពេញ៖ កីឡាករ កីឡាការិនីមានពិការភាពបានមកជួបជុំគ្នា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងជូនដំណើរដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបាននាំយកថវិកាឧបត្ថម្ភលើកទឹកចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា មុនចេញដំណើរទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស មានប្រសាសន៍ថា ថ្ងៃនេះប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងនឹងត្រូវចាកចេញពីមាតុប្រទេស នៅវេលាម៉ោង ៨យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រទេសបារំាង ដោយពិធីបើកប៉ារ៉ាឡាំពិកនឹងត្រូវបើកជាផ្លូវការ នាថ្ងៃទី២៨ ខែសីហា និងពិធីបិទ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម យី វាសនា បានគូសបញ្ជាក់ថា នៅពេលខ្ញុំបានដាក់លិខិតគោរពជម្រាបលាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហើយបើទោះបីជាសម្តេចមានការងារមញាញឹកយ៉ាងណាក្តី ក៏សម្តេចយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ហើយសម្តេចទាំងទ្វេរតែងតែផ្តល់កម្លាំងចិត្តជាមួយកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ សរុបទាំង៤នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារ ដោយប្រតិភូយើងទៅក្នុងនាមតំណាងប្រជាពលរដ្ឋទាំង១៧លាននាក់។ ដូច្នេះកិត្តិយសជាតិ ទង់ជាតិកម្ពុជានឹងត្រូវបង្អូតឡើងស្មើមុខស្មើមាត់ក្នុងចំណោមបណ្តាប្រទេសនានាជុំវិញពិភពលោក ចំនួន១៧៩ប្រទេស ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ ដែលប្រទេសបារាំងទទួលធ្វើម្ចាស់ផ្ទះ។ ក្នុងនាមប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់អត្តពលិកមានពិការភាព និងបងប្អូនមានពិការភាពទូទាំងប្រទេស។

ឯកឧត្តម យី វាសនា បានបន្ថែមថា ជាមួយគ្នានេះ កីឡាករ វ៉ាន វ៉ុន ដែលជាបេក្ខភាពតែម្នាក់គត់ ដែលនឹងចូលរួមប្រកួតលើប្រភេទកីឡា អត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ កម្រិតពិការ T54 បានលើកឡើងដែរថា ក្នុងនាមជាតំណាងនៃកីឡាជនពិការកម្ពុជានឹងព្យាយាមប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីថែរក្សាសិទ្ធផលចាស់ ឬអាចបំបែកកំណត់ត្រាថ្មីខ្លួនឯង ក្នុងព្រឹត្តិការណ៍កីឡាកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តង នៅប្រទេសបារាំង ឆ្នាំ២០២៤នេះ។ ជម្រើសជាតិផ្នែកពិការភាពរូបនេះបន្ថែមថា ក្នុងនាមខ្ញុំជាតំណាងឱ្យកម្ពុជាទាំងមូល ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យបានល្អបំផុត ដើម្បីឱ្យពិភពលោកឃើញថា កម្ពុជាយើងក៏មានកីឡាករដែលមានសមត្ថភាពទៅចូលរួមប្រកួតក្នុងហ្គេម កម្រិតពិភពលោក។ ក្នុងប៉ារ៉ាឡាំពិកកម្រិតពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ ខ្ញុំធ្លាប់ចូលប្រកួត២លើករួចមកហើយ គឺប៉ារ៉ាឡាំពិក ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ហើយប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ គឺជាការចូលរួមប្រកួតលើកទី៣របស់ខ្ញុំ ដោយខ្ញុំនឹងប្រែងប្រែងឱ្យអស់ពីសមត្ថភាព និងរក្សាឱ្យបាននូវកិត្តិយសជាតិផងដែរ។ បើទោះបីជាបច្ចុប្បន្ន កីឡាករ វ៉ាន វ៉ុន មានអាយុ៣៨ឆ្នាំទៅហើយក្តី ប៉ុន្តែក្តីប្រាថ្នាធំរបស់លោក វ៉ាន វ៉ុន គឺចង់ចូលរួមប្រកួតប៉ារ៉ាឡាំពិក នៅសហរដ្ឋអាមេរិក នាឆ្នាំ២០២៨ ម្តងទៀត ៕

អត្ថបទដែលជាប់ទាក់ទង