**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក. ប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មដ៏ថ្លៃថ្លា គឺការការពារសុខសន្តិភាពដែលបានមកដោយលំបាក

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តប្រចាំគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋ និងឯកជនចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្តាប់នូវវឌ្ឍនភាពការងារ ក៏ដូចជាដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់កណ្តាល និងក្រុមការងារនៃគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តប្រចាំគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់។

មានប្រសាសន៏ក្នុងជំនួបសំណេះសំណាលនោះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការចែករំលែកទៅកាន់ សមាជិក សមាជិកា ទាំងប្រមាណ ២៧០ នាក់ អំពីប្រវត្តិ បេសកកម្ម និងចក្ខុវិស័យរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកត្តមបានមានប្រសាសន៍ថា ស.ស.យ.ក. មានឈ្មោះដើមថា សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨។ សមាគម ត្រូវបានបង្កើតឡើងក្នុងគោលដៅចូលរួមជាមួយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នាពេលនោះ ដើម្បីរំដោះប្រទេសជាតិ និងជួយសង្រ្គោះអាយុជីវិតប្រជាជនឱ្យរួចផុតពីជ្រោះមរណៈ នៃរបបប្រល័យពូជសាសន៍។ នាពេលនោះ ប្រធានទីមួយរបស់យើងគឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាច្រើនរូបជាយុទ្ធមិត្ត បានតស៊ូយ៉ាងស្វិតស្វាញ និងធ្វើពលិកម្មសព្វបែបយ៉ាង ដោយដាក់អាយុជីវិតជាដើមទុន ក្នុងគោលបំណងតែមួយគត់គឺស្វែងរកសុខសន្តិភាព និងសុភមង្គលជូនជាតិ មាតុភូមិ និងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានីបានបន្ថែមថា រហូតមកទល់សព្វថ្ងៃ ស.ស.យ.ក. បានបន្តរក្សាស្មារតី ២ធ្នូ បានយ៉ាងខ្ជាប់ខ្ជួន ដោយបានប្រែក្លាយបេសកកម្មរបស់ខ្លួនពីការសង្រ្គោះជាតិ មកជាការចូលរួមផ្តល់ត្រលប់ទៅប្រទេសជាតិ តាមរយៈកិច្ចការសង្គម។ អ្វីដែលយើងបាន និងកំពុងធ្វើ គឺជាការរួមចំណែកក្នុងថែរក្សានូវសមិទ្ធផលទាំងឡាយ ដែលបុព្វបុរសជំនាន់មុនបានខិតខំកសាងបានមកដោយលំបាកបំផុត។ អ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបានថែមទៀតនោះ គឺសុខសន្តិភាពពេញលេញរយៈពេលជិត ៣ ទសវត្សរ៍ចុងក្រោយនេះ ដែលបាននាំមកនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើគ្រប់វិស័យ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មដ៏ថ្លៃថ្លា គឺការការពារសុខសន្តិភាពដែលបាននាំមកដោយលំបាកនេះ។ យើងការពារជាដាច់ខាត នូវសេចក្តីថ្លៃថ្នូរ ភាពត្រឹមត្រូវ និងការសម្រេចចិត្តទាំងឡាយ ដែលឈរលើមូលដ្ឋានស្នេហាជាតិខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ដោយការពារឱ្យខាងតែបាននូវចេតនាអាក្រក់ទាំងឡាយក្នុងការបំផ្លិចបំផ្លាញសមិទ្ធផលទាំងនោះ ទោះក្នុងតម្លៃណាក៏ដោយ។ យើងបានស្វែងយល់ និងសិក្សាយ៉ាងច្បាស់ពីកត្តាប្រវត្តិសាស្រ្ត និង បានមើលឃើញជាក់ស្តែងនូវបទពិសោធន៍នៃការញុះញង់ ដែលនាំឱ្យមានការបែកបាក់ជាតិ ឈានទៅដល់ការផ្ទុះសង្រ្គាមផ្ទៃក្នុង។ ដោយហេតុនេះហើយ ស.ស.យ.ក. នឹងត្រៀមខ្លួនជានិច្ច ការពារមិនឱ្យស្រមោលអតីតកាលនៃប្រវត្តិសាស្រ្តជូរចត់អាចកើតមានសារជាថ្មីលើទឹកដីដ៏កំសត់របស់យើងបានឡើយ”៕

អត្ថបទដែលជាប់ទាក់ទង