**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

ប.ស.ស. ជំរុញសហគ្រាស គ្រឹះស្ថាន និងសមាគមទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ក្នុងឱកាសបើកពិធីផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម» នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា៖ បណ្ដាសហគ្រាស គ្រឹះស្ថាន និងសមាគមទាំងអស់ សូមបង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយ ប.ស.ស. ដើម្បីអាចប្រឹក្សា ក៏ដូចជាអាចទទួលបានព័ត៌មានច្បាស់ អំពីគោលការណ៍ បទប្បញ្ញត្តិច្បាប់របបសន្ដិសុខសង្គម ព្រមទាំងអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម សម្រាប់កម្មករនិយោជិត។

ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្ថែមថា៖ កន្លងមកមានសហគ្រាស គ្រឹះស្ថានមួយចំនួនពុំទាន់យល់ច្បាស់គ្រប់ជ្រុងជ្រោយក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន និងសហគ្រាស គ្រឹះស្ថានមួយចំនួនព្យាយាមលាក់ប្រាក់ឈ្នួលកម្មករនិយោជិតដោយប្រកាសបង់ភាគទានមិនត្រឹមត្រូវ ដែលឈានដល់ការអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់ ហើយបច្ចុប្បន្នមានសហគ្រាសមួយចំនួន កំពុងតែជាប់បណ្ដឹងនៅតុលាការដោយសារមិនព្រមអនុវត្តកាតព្វកិច្ចរបស់ខ្លួននេះផងដែរ។

បន្ទាប់ពីពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថាម្ចាស់សហគ្រាស គ្រឹះស្ថានដែលបានចូលរួមនឹងអនុវត្តកាតព្វកិច្ចដែលមានចែងជាធរមាន នឹងបន្ដផ្សព្វផ្សាយបន្ថែមទៀតគ្រប់រូបភាព ជាពិសេសសូមបង្កើនការទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធប្រសើរជាងមុនជាមួយនឹងក្រុមការងារ ប.ស.ស. ដើម្បីដោះស្រាយនូវរាល់បញ្ហានានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សហគ្រាសខ្លួន ក៏ដូចជាអត្ថប្រយោជន៍របស់កម្មករនិយោជិត។

សូមបញ្ជាក់ថាៈ ពិធីផ្សព្វផ្សាយនាព្រឹកនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងសហគ្រាស គ្រឹះស្ថាន និងសមាគម សរុបប្រមាណជាង ២០០រូប៕

អត្ថបទដែលជាប់ទាក់ទង