**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន វេរប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៨ ក្នុងខេត្តតាកែវ

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយ ប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាពុទ្ធសានិក ដែលកំពុងរីករាយជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងដើម្បីចូលរួមក្នុងពិធីបុណ្យ ចូលព្រះវស្សានាឆ្នាំនេះ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានវេរប្រគេនទៀនព្រះវស្សា ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា ក្នុងវត្តចំនួន៨ ឋិតក្នុងខេត្តតាកែវ រួមមាន៖ ទី១.វត្តអង្គកំណប់, ទី២.វត្តប្រាសាទមានជ័យ, ទី៣.វត្តចកអណ្តែត, ទី៤.វត្តគោកកញ្ចាប, ទី៥.វត្តត្រពាំងបឹង, ទី៦.វត្តពោធិ៍រង្សី, ទី៧.វត្តពូនភ្នំ និងទី៨.វត្តភ្នំទំពែក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន បានថ្វាយផ្កាភ្ញីនិងបូជា ចំពោះពុទ្ធបដិមា ជាកិច្ចនឹក ដល់គុណបុណ្យ ព្រះរតនត្រ័យ និងបានធ្វើបទនមស្កា សមាទានសីលតាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ ដឹងនូវអនុត្តរៈ សម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកអោយ ពុទ្ធបរិស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។

ពុទ្ធឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អអំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទានតម្កល់ទុកសំរាប់ អនាគតជាតិ ពិសេសនោះគឺការគោរពប្រតិបត្តិកម្មវិធីបុណ្យទានផ្សេងៗតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដូចជា ការវេរទៀនព្រះវស្សាប្រគេនព្រះសង្ឃ ក្នុងរដូវកាលចូលកាន់ព្រះវស្សា ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ក្នុងពេលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សានិងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលសាសនារបស់រដ្ឋ ឱ្យមានការរីកចំរើន និងគង់វង្ស គ្រប់៥ពាន់ព្រះវស្សា តាមកាលកំណត់នៃ ព្រះសម្មាសម្ពុទ្ធព្រះ បរមគ្រូនៃយើង។

លំដាប់អំពី ធ្វើបទនមស្កា សមាទានសីល រួចរាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានវេរ ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេជ្ជៈ និងបរិក្ខាអម ប្រគេនព្រះសង្ឃទាំង៨វត្ត ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងព័ទ្ធសីមា។ គ្រឿងឧបភោគបរិភោគ ដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន ដែលវេរប្រគេនដល់ព្រះសង្ឃចំនួន៨វត្ត ដោយក្នុង១វត្តៗរួមមាន៖ ទៀនព្រះវស្សាចំនួន ១គូ, អង្ករចំនួន ៥០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខកំប៉ុង ១យួរ, ភេសជ្ជៈប៉ូវកម្លាំង ១កេសតូច និងបច្ច័យ ៥០ម៉ឺនរៀល។ ដោយឡែកឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ បានឧបត្ថម្ភជូនយាយជីតាជីប្រមាណជាង ១០០នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង