**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ក្រសួងមុខងារសាធារណៈ កំពុងបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុន បានត្រួសត្រាយផ្លូវរួចហើយ ដើម្បីសម្រេចបានប្រព័ន្ធរដ្ឋបាលមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ

ភ្នំពេញ៖ នៅក្នុងបទបាឋកថា ស្តីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» នាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា “ក្រសួងមុខងារសាធារណៈកំពុងធ្វើបច្ចុប្បន្នភាព កំណែទម្រង់មុខងារសាធារណៈ លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួសត្រាយផ្លូវរួចហើយ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ទន្ទឹមនឹងការរំលឹកពីការដាក់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាកូនសោរគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណណ ព្រមទាំងបានបន្ថែមថា “អ្វីដែលយើង បាន និងកំពុងធ្វើ គឺធ្វើយ៉ាងណាសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ។”

នាព្រឹកថ្ងៃទី១១ ខែ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់បាឋកថា ស្តីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» ជូនដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។

មានប្រសាសន៍ក្នុងបាឋកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ និងប្រតិបត្តិការការងារប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ សមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបេសកកម្ម មុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា “ក្នុងរយៈពេល ១១ខែ នៃអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើន រួមមានការងារកំណែទម្រង់ផ្ទៃក្នុងក្រសួង និងកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលដៅកែលម្អ និងកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជារបៀបរបបធ្វើការងារនៅផ្ទៃក្នុងក្រសួង។ ទាំងនេះជាការអនុវត្តស្របតាមទិសស្លោករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ» ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីភាពជាមន្ត្រីរាជការស៊ីវិល ជូនទៅដល់សិក្ខាកាមដែលជាសិស្សមន្ត្រីនៅសាលាភូមិន្ទរដ្ឋបាល ដោយផ្សាភ្ជាប់ជាមួយនឹងពាក្យថា «អនាគតកម្ពុជា»។ អនាគតកម្ពុជា ក្នុងន័យនេះ សំដៅដល់កូនខ្មែរជំនាន់ក្រោយ ប្រកបដោយឧត្តមគតិនិយម ដែលពូនជ្រុំការងារបច្ចុប្បន្ន ដើម្បីបម្រើប្រជាជាតិ និងប្រជាជនរបស់យើង។

តាមរបាយការណ៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា “កម្មវិធីបាឋកថានាពេលនេះ ក្រុមការងារបច្ចេកទេស បានរៀបចំជូនកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការចូលរួមផ្ទាល់ ចំនួន ១៥៥អង្គ/នាក់ (ស្រី ៤១នាក់, ព្រះសង្ឃ ១១អង្គ) និងកម្មសិក្សាការីមន្ត្រីធម្យមចូលរួមតាមប្រព័ន្ធ Microsoft Teams ចំនួន ២៣៥នាក់ (ស្រី ៤៩នាក់)” ៕

អត្ថបទដែលជាប់ទាក់ទង