**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បទវិភាគ៖អង្គការណាតូដែលធ្វើផ្ទុយពីចរន្តយុគសម័យមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន


កិច្ចប្រជុំកំពូលនៃអង្គការណាតូបានប្រារព្ធធ្វើនៅក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៩ខែកក្កដា តាមម៉ោងក្នុងតំបន់។ លោកStoltenbergអគ្គលេខាធិការអង្គការណាតូបានថ្លែងថា “អង្គការណាតូត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”ដើម្បីទប់ស្កាត់ប្រទេសចិនជាដើម។ ពាក្យសម្តីបែបនេះត្រូវបានគេយល់ឃើញយ៉ាងទូលំទូលាយថា អង្គការណាតូគឺយកប្រទេសចិនធ្វើជាលេស ដើម្បីសម្រេចបាននូវឧបាយកលដែលលូកដៃចូលតំបន់អាស៊ីប៉ាស៊ីហ្វិកនិងគាំពារអនុត្តរភាពបែបអាមេរិក។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្រោមបញ្ជារបស់អាមេរិក ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃអង្គការណាតូបានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយឃោសនាបំប៉ោងយ៉ាងគឃ្លើននូវ”ការគំរាមកំហែងរបស់ចិន” ប៉ុនប៉ងចាត់ទុកប្រទេសចិនទៅជា”សត្រូវស្រមើស្រមៃ” ដើម្បីគំរាមកំហែងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកឱ្យឈរនៅម្ខាងជាមួយខ្លួន។ថ្នាក់ដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់បានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូដោយប្រក្រតី អាមេរិកក៏បានញុះញង់អុជអាលឱ្យមានបដិបក្ខគ្នារវាងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីត្រៀមពន្លឿនការជ្រៀតជ្រែកកិច្ចការអាស៊ីប៉ាស៊ីហ្វិកតាមរយៈមធ្យោបាយយោធា។
បើមើលពីសំបកក្រៅ សកម្មភាពរបស់អាមេរិកក្នុងការបង្កើត”អង្គការណាតូមួយទៀតនៅអាស៊ីប៉ាស៊ីហ្វិក”បានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែ តាមពិតទៅ វាពិបាកណាស់ក្នុងការបង្កើតក្រុមសម្ព័ន្ធមិត្តដែលសំដៅចំពោះប្រទេសចិននៅទ្វីបអាស៊ី ហើយក៏កាន់តែគ្មានលទ្ធភាពបង្កើតអ្វីដែលហៅថានិម្មាបនកម្មសន្តិសុខថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះដែរ។
ជាបឋម ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកមិនទទួលយកនិងមិនស្វាគមន៍ឡើយ។ អាមេរិកបានចាត់ទុកអង្គការណាតូជាឧបករណ៍យុទ្ធសាស្រ្តសម្រាប់គាំពារអនុត្តរភាពរបស់ខ្លួន ប៉ុន្តែ ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកគឺស្អប់ខ្ពើមនិងប្រឆាំងអនុត្តរភាព ពួកគេមិនអាចទទួលយកអង្គការណាតូមួយដែលដាក់អនុត្តរភាពទៅលើអាស៊ីប៉ាស៊ីហ្វិកដោយបង្ខំបានទេ។
បើមើលពីការពិតជាក់ស្តែង បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយជាបន្តបន្ទាប់ វាមានទំនាក់ទំនងដោយផ្ទាល់ជាមួយអង្គការណាតូដែលបានយកសាំងមកចាក់លើភ្លើងឥតឈប់ឈរ។ ប្រការទាំងនេះបានបង្ហាញសញ្ញាប្រកាសអាសន្នទៅកាន់ប្រទេសអាស៊ីប៉ាស៊ីហ្វិកទាំងឡាយ។ ពេលថ្មីៗនេះ លោក Orbán Viktorនាយករដ្ឋមន្រ្តីហុងគ្រីបានចេញផ្សាយអត្ថបទនៅ«News Week»អាមេរិក ដោយព្រមានថា ប្រសិនបើអង្គការណាតូបានជ្រើសរើសការប៉ះទង្គិច តែមិនមែនកិច្ចសហប្រតិបត្តិការ ជ្រើសរើសសង្រ្គាម តែមិនមែនសន្តិភាព នោះ វាហាក់ដូចជាការធ្វើអត្តឃាតខ្លួនឯង។
ទី២ នៅផ្ទៃក្នុងអង្គការណាតូ រដ្ឋសមាជិកដែលធ្វើពហិការចំពោះការលូកដៃចូលអាស៊ីប៉ាស៊ីហ្វិកក៏មិនតិចដែរ រដ្ឋសមាជិកនៅអឺរ៉ុបរបស់អង្គការណាតូរំពឹងថា អង្គការណាតូអាចផ្តោតសំខាន់លើបញ្ហាសន្តិសុខរបស់ខ្លួន។ ពួកគេសម្គាល់ឃើញថា ការប្រើប្រាស់ប្រភពធនធានរបស់ប្រទេសខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក វានឹងកាត់កម្សោយមុខងារសន្តិសុខរបស់អង្គការណាតូនៅទ្វីបអឺរ៉ុប។ លោកម៉ាក្រុង ប្រធានាធិបតីបារាំងបានរំលឹកឡើងវិញជាច្រើនលើកថា អឺរ៉ុបគួរស្វែងរក”ភាពម្ចាស់ការខាងយុទ្ធសាស្រ្ត”។នៅឆ្នាំ២០២៣ លោកក៏បានព្រមានជាសាធារណៈថា អង្គការណាតូមិនត្រូវពង្រីកធំទៅខាងក្រៅអាត្លង់ទិកខាងជើងទេ។
ព្រមពេលជាមួយគ្នានេះ ទោះបីជាអង្គការណាតូឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងរបស់ចិន”ក៏ដោយ ក៏នៅផ្ទៃក្នុងអង្គការនេះ រដ្ឋសមាជិកភាគច្រើនបានរក្សាទំនាក់ទំនងយ៉ាងនឹងនរជាមួយប្រទេសចិន ហើយប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ឯកភាពគ្នាថា ប្រទេសចិនជាយុថ្កានៃស្ថិរភាពនិងវិបុលភាពរបស់តំបន់និងពិភពលោកទាំងមូល។ រីឯអង្គការណាតូបានអូសទាញជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់ជាដើម គឺមានការគិតពិចារណាពីផលប្រយោជន៍រៀងៗខ្លួន វាពិបាកណាស់ទៅលះបង់ចោលកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយចិន ដើម្បីផ្គាប់ចិត្តអាមេរិក។
មិនថាអង្គការណាតូបានឃោសនាបំប៉ោងយ៉ាងណាក៏ដោយ ក៏វាមិនអាចបិទបាំងការពិតដែលខ្លួនឯងទើបជាប្រភពគំរាមកំហែងដល់ស្ថិរភាពពិភពលោកនោះឡើយ។អ្វីដែលហៅថា យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់អង្គការណាតូ គ្រាន់តែជាផែនការមួយដែលប៉ុនប៉ងចង់បង្កការបែកបាក់គ្នា ការប៉ះទង្គិចរហូតដល់សង្រ្គាម ក្នុងគោលបំណងបម្រើដល់អនុត្តរភាពអាមេរិក។ អង្គការណាតូដែលធ្វើផ្ទុយពីចរន្តយុគសម័យ ទីបំផុត វាពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង