**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តតិក្ខប្បញ្ញោ ដោយក្ដីសោមនស្សរីករាយជ្រះថ្លា ក្រោមដំបូលនៃម្លប់សន្តិភាព

ភ្នំពេញ៖ នៅវត្តតិក្ខប្បញ្ញោ ស្ថិតក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះគ្រូ បរិត្តកោ សល វ៉ន វន ហៅ (លោកតាប៉ាក) ព្រះគ្រូចៅអធិការវត្តតិក្ខប្បញ្ញោ និងលោក យិន គា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក សក់ ច័ន្ទកញ្ញរិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយលោក ហៃ សុខឃីម ចៅសង្កាត់សំរោងក្រោម រួមជាមួយគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីបុណ្យវិសាខបូជា ឆ្នាំរោង ឆស័ក ពស.២៥៦៧ ទៅតាមទំនៀមទម្លាប់របស់ដូនតាយើងតាំងពីដើមមក ដោយនៅពេលព្រឹកវត្តបានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ៤៥អង្គ លុះពេលរសៀលមានការធ្វើបទនមស្ការ សមាទានសីល ចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ទេសនា គោរពទង់ជាតិ ទង់ព្រះពុទ្ធសាសនា បង្ហោះប៉ោងៗ ប្រកាសវិសាខបូជា វេរគ្រឿងសក្ការបូជា អុជប្រទីបជ្វាលា បូជាកាំជ្រួច ថ្វាយចំពោះគុណព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើង ប្រកបសទ្ធាយ៉ាងក្រៃលែង និងមានពុទ្ធបរិស័ទជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ ដោយក្ដីសោមនស្សរីករាយជ្រះថ្លា ប្រកបដោយសាមគ្គីធម៌ក្រោមដំបូលនៃម្លប់សន្តិភាពសម័យតេជោ។

ព្រះគ្រូចៅអធិការវត្តតិក្ខប្បញ្ញោ វ៉ន វន ហៅ (លោកតាប៉ាក) មានព្រះសង្ឃដីកាថា នៅថ្ងៃ១៥‌កើត‌ ខែពិសាខ‌ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌មួយ‌ ដែលពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់‌ឆ្នាំ‌ តាមរយៈពិធីបុណ្យប្រ‌ពៃណី‌ពុទ្ធសាសនាវិសាខបូជា។

វិសាខបូជា‌ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត‌‌‌ ថ្ងៃខួបត្រាស់ដឹង‌‌ និង‌ថ្ងៃខួបចូលបរិនិពា្វន‌‌ របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។‌ ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសកលអំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោកជាងពីរពាន់ប្រាំមួយរយឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវការចូលរួមចំណែកលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សំរាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ។ ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំលឹកសរសើរ ការស្តាប់ធម្មទេសនា និង ការសាកសួរធម៌ សាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្សដែលកើតមកពីការធ្វើទាន រក្សាសីល ធ្វើសមាធិជាដើម។ ប៉ុន្តែអ្វីដែលប្រជាពុទ្ធបរិស័ទគួរបានទទួលផលប្រយោជន៍ ឲ្យកាន់តែពិសេសនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឲ្យកាន់តែបានច្បាស់ថែមទៀត អំពីសារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្ត និង អនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនឲ្យបានសមនឹងការបានអញ្ជើញទៅចូលរួមពិធីបុណ្យនៅឯវត្តនោះផងដែរ។

ដោយឡែក វិសាខបូជា ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិរបស់កម្ពុជា ដែលពលរដ្ឋគ្រប់រូបបានសម្រាកពីការងារ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។ គេធ្វើបុណ្យវិសាខបូជានេះឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍៣សំខាន់គឺ៖ *ទី១៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច) *ទី២៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំវក) *ទី៣៖ ថ្ងៃដែលព្រះពុទ្ធបានបរិនិព្វាន (ថ្ងៃអង្គា ១៥កើត ខែពិសាខ ឆ្នាំម្សាញ់)។ ព្រះពុទ្ធទ្រង់ប្រសូតនៅក្នុងសួនឧទ្យានលុម្ពិនី (លំពានី សព្វថ្ងៃស្ថិតនៅក្នុងប្រទេសនេប៉ាល់) ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើតពេញបូរមី ខែពិសាខ ក្នុងឆ្នាំច មុនគ្រិសសករាជប្រហែល៦០០ឆ្នាំ។ ក្នុងព្រះជន្ម២៩ព្រះវស្សា ដោយសង្កេតឃើញសេចក្ដីទុក កើត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវិវដ្ដសង្សាមិនចេះចប់ មិនចេះហើយ ព្រះសទ្ធម្ម (សុធ័ត) បានស្វែងរកផ្លូវចេញពីសេចក្ដីទុកទាំងនោះ។

ក្រោយពីការស្វិតស្វែងអស់៦ព្រះវស្សា ព្រះអង្គបានរកឃើញផ្លូវរំលត់សេចក្ដីទុក្ខទាំងពួង ហើយបានត្រាស់ដឹងជាព្រះពុទ្ធ នៅក្នុងព្រះជន្ម ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើត ពេញបូរមី ខែពិសាខ ឆ្នាំរកា នាវេលាទាបភ្លឺ។ បន្ទាប់មកព្រះអង្គបានចំណាយពេល៤៥ឆ្នាំ ព្រះនិមន្តជួយពន្យល់មនុស្ស ទេវតា សព្វសត្វឱ្យបានយល់អំពីវិធីរំលត់សេចក្ដីទុក្ខក្នុងជីវិត។ សេចក្ដីទុកទាំងឡាយតែងកើតពីការប្រកាន់ ហួងហែង ច្រណែន ឈ្នានីស គំនុំគំគួន និងសេចក្ដីល្ងង់ខ្លៅមិនយល់ពីដំណើរនៃធម្មជាតិ។ បើម្នាក់ៗព្យាយាមលះបង់អកុសលទាំងនោះ នឹងទទួលបានសេចក្ដីសុខពិតប្រាកដមិនខាន។ ព្រះអង្គបានបំពេញបេសកកម្មពេញមួយព្រះជន្ម ដើម្បីជួយសត្វលោកដោយគ្មានរើសអើងអ្នកណាឡើយ។ឱវាទរបស់ព្រះអង្គនៅជាឱសថដ៏ស័ក្ដិស័ទជួយព្យាបាលសេចក្ដីទុករបស់សត្វលោកតាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គបានរំលត់ខ័ន្ធចូលកាន់ព្រះបរិនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅថ្ងៃអង្គា១៥កើត ពេញបូរមីខែពិសាខ ឆ្នាំម្សាញ់ដោយបន្សល់ទុកនូវឱវាទ គឺព្រះធម៌របស់ព្រះអង្គជាពន្លឺបំភ្លឺផ្លូវដល់សត្វលោកទាំងឡាយ៕

អត្ថបទដែលជាប់ទាក់ទង