**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន

បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់

កាលពីថ្ងៃទី ១៦ ខែឧសភា ពិធីបើកសកម្មភាព”ឆ្នាំវប្បធម៌ចិន-រុស្ស៊ី”និងការប្រគំតន្ត្រីពិសេសដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងរុស្ស៊ីបានប្រារព្ធធ្វើនៅរោងមហោស្រពជាតិក្រុងប៉េកាំង ។ នៅថ្ងៃដដែល លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារនិងធ្វើកិច្ចជំនួបខ្នាតតូចជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ីដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ។ មេដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយបានរួមគ្នាគ្រោងផែនការគោលថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ប្រទេសចិននិងរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនិងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ។
ប្រទេសចិននិងរុស្ស៊ីបាននិងកំពុងប្រកាន់ខ្ជាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឈរលើគោលការណ៍”មិនចងបក្សសម្ព័ន្ធ មិនបដិបក្ខគ្នានិងមិនសំដៅចំពោះភាគីទី៣”ដែលបានបង្កើតជាគំរូល្អនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ក៏ដូចជានាំមកនូវស្ថិរភាពដ៏មានតម្លៃពន់ពេកជូនដល់ពិភពលោកដែលកំពុងមានភាពច្របូកច្របល់។
ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ។ លោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុបវិធីសាស្ត្ររួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងរុស្ស៊ី ពោលគឺ “ភាគីទាំងពីរចាំបាច់ត្រូវផ្សព្វផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមានជាប់រហូមក គោរពគ្នាទៅវិញទៅមក កសាងទំនុកចិត្តគ្នាទៅវិញទៅមកប្រកបដោយសមភាព យោគយល់ពីកង្វល់រៀងៗខ្លួន ក៏ដូចជាផ្តល់ជំនួយដល់ការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ភាគីទាំងពីរយ៉ាងពិតប្រាកដ” ។
បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំ ទំនាក់ទំនងចិន-រុស្ស៊ីកំពុងឈរនៅទីចាប់ផ្តើមថ្មី ។ តើត្រូវកសាងអនាគតកាន់តែល្អបវរដោយរបៀបណា ? បើមើលពីគំនិតឯកភាពរួមដែលភាគីទាំងពីរបានឈានដល់អាចឃើញថា ប្រទេសទាំងពីរនឹងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យជាច្រើនដូចជា ពង្រឹងការកសាងទំនុកចិត្តគ្នាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការរៀនសូត្រពីគ្នាផ្នែកវប្បធម៌និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពជាដើម ។
លក្ខណៈពិសេសនិងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-រុស្ស៊ីជាបឋមគឺបង្ហាញនៅត្រង់មូលដ្ឋានគ្រឹះដ៏រឹងមាំនៃការកសាងទំនុកចិត្តគ្នាខាងនយោបាយ ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានចេញផ្សាយលើកនេះ រុស្ស៊ីបានរំលឹកឡើងវិញនូវការគោរពគោលការណ៍ចិនតែមួយនិងប្រឆាំងការប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យទោះតាមទម្រង់ណាក៏ដោយ។ ដោយឡែកប្រទេសចិនសម្តែងការគាំទ្រចំពោះរុស្ស៊ីក្នុងការគាំពារសន្តិសុខនិងស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសខ្លួន ព្រមទាំងប្រឆាំងកម្លាំងខាងក្រៅមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ។ លោកប្រធានាធិបតី ភូទីន បានសង្កត់ធ្ងន់ថា “ការអភិវឌ្ឍរបស់ប្រទេសចិន គឺមិនអាចរារាំងបានទេ ហើយគ្មានកម្លាំងណាមួយអាចទប់ស្កាត់ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិនបានឡើយ” ។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាចំណុចលេចធ្លោមួយនៃទំនាក់ទំនងចិន-រុស្ស៊ី ។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី ២ សែន ៤ ម៉ឺនលានដុល្លារអាមេរិក ហើយប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់រុស្ស៊ីក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ។ អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ីមានចន្លោះសហប្រតិបត្តិការដ៏ទូលំទូលាយក្នុងវិស័យងើបឡើងថ្មី ដូចជា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ធុរកិច្ចអេឡិចត្រូនិកឆ្លងដែននិងការផលិតរថយន្តជាដើមដែលនឹងជំរុញយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ប្រទេសទាំងពីរ ។
បច្ចុប្បន្ននេះ ពិភពលោកមានភាពរង្គោះរង្គើ ហើយការប៉ះទង្គិចក្នុងតំបន់បានកើតឡើងជាញឹកញាប់ ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននិងរុស្ស៊ីសុទ្ធតែគាំពារយ៉ាងមុតមាំនូវការគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងគាំពាររបៀបរៀបរយអន្តរជាតិដែលតម្កល់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ហើយផ្តួចផ្តើមឱ្យអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ ភាគីទាំងពីរយល់ឃើញជាឯកច្ឆន្ទថា ត្រូវដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយឈរលើមូលដ្ឋាននៃ”ដំណោះស្រាយរដ្ឋពីរ” ។ រុស្ស៊ីស្វាគមន៍ប្រទេសចិនបន្តដើរតួនាទីដ៏សំខាន់និងមានលក្ខណ:ស្ថាបនាក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ ។
ឆ្ពោះទៅរកអនាគត ចិននិងរុស្ស៊ីដែលជាអ្នកជិតខាងល្អ មិត្តល្អនិងជាដៃគូល្អទាំងពីរនេះនឹងពួតដៃគ្នារីកចម្រើនទៅមុខ ដើម្បីជួយដល់ការអភិវឌ្ឍនិងការស្តារឡើងវិញរៀងៗខ្លួន ។ ដោយឡែកវិបុលភាពនិងស្ថិរភាពនៃពិភពលោកក៏នឹងទទួលបានថាមពលវិជ្ជមានកាន់តែច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង