**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦

បញ្ញវន្តកម្ពុជា-ចិន ផ្តល់ធាតុចូលជំរុញការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៤ ក្រុមអ្នកបញ្ញវន្តកម្ពុជា​ និងចិន​ បាន​រៀបចំវេទិកាផ្លាស់ប្តូរ និងចែករំលែកពីការ​ស្រាវជ្រាវ ដើម្បីផ្តល់ជាធាតុចូលដ៏សំខាន់ សម្រាប់ជួយដល់រដ្ឋាភិបាលប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាប្រទេសដែលមានសហគមន៍ជោគវាសនារួមគ្នា។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន​ នៃរដ្ឋសភា ដែលបានអញ្ជើញជាធិបតី នាពេលនោះ បានមានប្រសាសន៍ដែរថា ការជួបជុំគ្នានេះគឺជាការផ្តល់កាលានុវត្តភាពថ្មី សម្រាប់អ្នកបញ្ញវន្តកម្ពុជា-ចិន ដែលបានមកពិភាក្សាគ្នាត្រង់ទៅត្រង់មក យល់ដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និងការផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីបញ្ជាក់នូវអ្វីដែលជាកិច្ចសហប្រតិបត្តិការពិតប្រាកដ ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាខ្ពស់ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដូច្នេះវេទិកា​នេះផ្តោតសំខាន់លើកិច្ចការការទូតរវាងកម្ពុជា​ និងចិន តាមរយៈការវិភាគរបស់បញ្ញវន្ត ជាពិសេសបង្ហាញច្បាស់ដល់ស្រទាប់យុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹងអំពីព័ត៌មានពិត នៃការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយការទទួលខុសត្រូវ គោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងឯករាជ្យភាពនៃប្រទេសនីមួយៗ ហើយសហគមជោគវាសនារួមនឹងជួយឲ្យប្រទេសទាំងពីរ ទទួលបាននូវការរីកចម្រើន ឲ្យទាន់ពិភពលោក ដែលកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យាទំនើប។

ជាមួយគ្នានេះដែរ​ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា ដែលបានអញ្ជើញប្រកាសបើកវេទិកា បានថ្លែងចាត់ទុកកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នានេះ ដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការកសាងសហគមន៍ ដែលមានអនាគតរួមគ្នា រវាងប្រទេសទាំងពីរ ជួយដល់កិច្ចការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ និងពិតជាមានឥទ្ធិពល ក្នុងការផ្លាស់ប្តូរគំនិត នៃក្រុមអ្នកស្រាវជ្រាវ ដោយឯកឧត្តមសង្ឃឹមថា ក្រុម Think Tank ឬ ក្រុមអ្នកបញ្ញវន្តប្រទេសទាំងពីរ នឹងខិតខំរួមគ្នា ស្រាវជ្រាវស្វែងយល់ កាន់តែស៊ីជម្រៅ និងជំរុញដល់ការអភិវឌ្ឍប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង