**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ

ភ្នំពេញ៖ កន្លងមកអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ តែងតែលើកឡើងពីបញ្ហាខ្វះទុន និងការពិបាកក្នុងការទទួលបានឥណទាន ដែលធ្វើឱ្យពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូលទិញស្រូវសម្រាប់ស្តុកទុក និងកែច្នៃជាអង្ករសម្រាប់នាំចេញ។

ដើម្បីជំរុញឱ្យការទទួលបានឥណទាន របស់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករកាន់តែងាយស្រួល និងមានទំហំសមល្មម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដាក់នូវគម្រោងធានាឥណទាន សម្រាប់ការនាំចេញអង្ករ (REGS) ដើម្បីជួយឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែម នៅក្នុងស្រុក។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការផ្តល់នូវការធានាឥណទាន សម្រាប់វិស័យស្រូវអង្ករ គឺពិតជាមានសារៈសំខាន់ ព្រោះវិស័យស្រូវអង្ករ គឺជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហើយការដាក់ចេញនូវគម្រោងនេះ គឺជាការបើកផ្លូវសម្រាប់អ្នកជំនួញក្នុងវិស័យនេះ ឱ្យងាយទទួលបានហិរញ្ញប្បទាន។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដោយសារហានិភ័យក្នុងវិស័យស្រូវអង្ករ បានធ្វើឱ្យធនាគារពាណិជ្ជមួយចំនួនមិនហ៊ានសម្រេចចិត្ត ក្នុងការផ្តល់ឥណទាន ដល់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករនោះទេ។ តែយ៉ាងនេះក្តី តាមរយៈគម្រោងដែលមានការសហការជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ នឹងអាចស្វែងរកដំណោះស្រាយបាន។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បើតាមការសិក្សារបស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្រូវការហិរញ្ញប្បទានបន្ថែម សម្រាប់ការគាំទ្រដល់ការនាំចេញអង្ករ យ៉ាងហោចណាស់ប្រមាណជា ១២០លានដុល្លារ។ តែយ៉ាងណាក្នុងដំណាក់កាលទី១នេះ គម្រោងធានាឥណទានសម្រាប់ការនាំចេញស្រូវអង្ករ មានទំហំទឹកប្រាក់សរុប ៣០លានដុល្លារ។ ឯកឧត្តមថា ពិតណាស់គម្រោង ៣០លានដុល្លារនេះនៅតូច ខណៈតម្រូវការធំរហូតដល់ ១២០លានដុល្លារ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តគាំទ្រដល់គម្រោងពង្រីកវិសាលភាពនៃធានាឥណទាននេះបន្តទៀត ផ្អែកលើតម្រូវការជាក់ស្តែង និងសមត្ថភាពស្រូបទៅលើសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាម ឯកឧត្តមរដ្ឋលេខាធិការ សម្រាប់ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងម្ចាស់រោងម៉ាស៊ីន អាចមានលទ្ធភាពខ្ចីអតិបរមារហូតដល់ ៣លានដុល្លារ ដោយ CGCC នឹងផ្តល់ការធានា ៨០%នៃទំហំកម្ចីសរុប។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទំហំកម្ចីអតិបរមា ៣លានដុល្លារនេះ គឺជាទំហំសមស្របសម្រាប់ក្រុមហ៊ុនកែច្នៃនាំចេញ និងម្ចាស់រោងម៉ាស៊ីនយកទៅពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន។ ឯកឧត្តមសង្ឃឹមថា កិច្ចការនេះនឹងរួមចំណែកដល់ការសម្រេចគោលដៅ នៃគោលនយោបាយនាំចេញស្រូវអង្ករ ១លានតោនរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់ការបញ្ចេញថវិកា ៣០លាននេះឱ្យបានលឿន និងជំរុញឱ្យក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ប្រើប្រាស់ឥណទាននេះ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ ហើយត្រូវប្រើប្រាស់ឱ្យចំទិសដៅជាទុនបង្វិលក្នុងរយៈពេលខ្លី ក្នុងការប្រមូលទិញស្រូវ សម្រាប់ផលិតអង្ករនាំចេញ ដើម្បីផ្តល់ផលប្រយោជន៍ដល់ការនាំចេញអង្ករ។

លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានឱ្យដឹងថា សម្រាប់អ្នកដែលទទួលឥណទាន ដោយមានការធានានេះ គឺប្រភេទអាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ញាតិខ្មែរ ៥០% ជាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ហើយក្រុមហ៊ុនទាំងនោះ ត្រូវមានប្រតិបត្តិការអាជីវកម្មយ៉ាងតិចណាស់៣ឆ្នាំ និងមានបទពិសោធន៍នាំចេញអង្ករ យ៉ាងហោចណាស់មួយឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុននិងរោងម៉ាស៊ីនកិនស្រូវ ត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាង ២.៥លានដុល្លារ និងមានផែនការអាជីវកម្មច្បាស់លាស់ មានកិច្ចសន្យាបញ្ជាទិញ ព្រមទាំងមានផែនការអាជីវកម្មនៃការនាំចេញអង្ករ ឬកិនអង្ករយ៉ាងតិច៥០០០តោន គិតត្រឹមឆ្នាំ២០២៥។

លោកស្រី សេង លាភ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សេកមាស ខេត្តកំពង់ចាម ដែលដំណើរការអាជីវកម្ម ក្នុងវិស័យនេះប្រមាណ៣០ឆ្នាំ បានឲ្យដឹងថា គម្រោងធានាឥណទាន សម្រាប់វិស័យស្រូវអង្ករ គឺការបើកផ្លូវមួយដ៏ល្អសម្រាប់រោងម៉ាស៊ីនកិន និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីងាយទទួលបានទុនបន្ថែម ក្នុងការប្រមូលទិញស្រូវនៅរដូវប្រមូលផល ដែលធ្វើឱ្យលោកស្រី ក៏ដូចម្ចាស់រោងម៉ាស៊ីនផ្សេងទៀតមានលទ្ធភាពពង្រីកការទិញស្រូវសម្រាប់ស្តុកទុក។

លោកស្រីបានឱ្យដឹងថា កន្លងមកការទទួលបានកម្ចីពីធានាគារ ហាក់មិនសូវងាយស្រួលនោះទេ ហើយសុទ្ធតែតម្រូវឱ្យមានទ្រព្យបញ្ចាំ ប៉ុន្តែតាមរយៈគម្រោងនេះ គឺសិក្សាផែនការអាជីវកម្មជាក់ស្តែងប៉ុណ្ណោះ ដែលកាន់តែងាយស្រួលសម្រាប់អ្នក ដែលមានផែនការអាជីវកម្មច្បាស់លាស់។

ក្នុងនាមជាក្រុមហ៊ុនដែលនាំចេញអង្ករផង និងប្រមូលទិញស្រូវសម្រាប់កិន ផ្គត់ផ្គង់ក្នុងស្រុកផង លោកស្រីយល់ថា តាមរយៈគម្រោងធានាឥណទាននេះ នឹងជួយធ្វើឱ្យដំណើរការអាជីវកម្ម របស់លោកស្រីកាន់តែរីកធំជាងមុន។
សូមជម្រាបថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលមានបំណងទទួលបានឥណទាន ដោយមានការធានាពី CGCC អាចទាក់ទងទៅសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីស្នើសុំលិខិតបញ្ជាក់ និងស្វែងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ដែលចូលរួមអនុវត្តគម្រោង REGSនេះដើម្បីស្នើសុំឥណទាន។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម រួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជក្រៅប្រទេស នៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា និងធនាគារវីង (ខេមបូឌា) ៕

អត្ថបទដែលជាប់ទាក់ទង