**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រឹងពង្រីកចំណងមិត្តភាព នៅតាមព្រំដែន ឱ្យមានសន្តិសុខដល់ប្រជាជនទាំងពីរ

ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ដើម្បីពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ និងបន្តរៀបចំយន្តការទាក់ទងទៅនឹងរបៀបរបបការងាររបស់គណៈកម្មការ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា-ឡាវ បានប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព នៅតាមព្រំដែនប្រទេសទាំងពីរ ឱ្យមានសន្តិសុខដល់ប្រជាជនទាំងពីរ។

ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា បានថ្លែងថា កិច្ចប្រជុំលើកទី២ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រពៃពោពេញទៅដោយមេត្រីភាព ការយល់ចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅបំផុត ព្រមទាំងបានរួមគ្នាពិភាក្សាគ្នាលើបញ្ហាជាច្រើន យ៉ាងត្រង់ទៅត្រង់មក ពោពេញការយល់ចិត្ត ដោយគ្រប់ចំណុច និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស បានវាយតម្លៃខ្ពស់ភាពជោគជ័យនៃកិច្ចប្រជុំ ដែលជាមូលដ្ឋានគ្រឹះដឹកនាំគណៈកម្មការភាគីទាំងពីរ ក៏ដូចជាខាងថ្នាក់មូលដ្ឋានដែលមានព្រំដែនរួមគ្នារបស់ភាគីទាំងពីរ បានយកទៅអនុវត្តឱ្យចេញជារូបរាងពិតប្រាកដ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អ រវាងកងទ័ព ប្រជាជន នៃប្រទេសទាំងពីរ ឡាវ-កម្ពុជា កម្ពុជា-ឡាវ ឱ្យស្ថិតស្ថេរចីរកាល ថែមទាំងបង្កើតជាផលប្រយោជន៍ខ្ពស់ និងនាំយកសន្តិសុខ យ៉ាង ពិតប្រាកដជូនដល់ប្រជាជន កងទ័ព ប្រទេសទាំងពីរ នៅបរិវេណព្រំដែនរួមនៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស បានបញ្ជាក់ថា សម្រាប់យន្តការកិច្ចសហប្រត្តិ រវាងកងពលថ្មើរជើង ៥. តំបន់ប្រតិបត្តិសឹករងខេត្តចាំប៉ាសាក់ និងខេត្តអត្ថពើ របស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជាមួយកងពលតូចលេខ ៩. ខេត្តព្រះវិហារ ស្ទឹងត្រែង និងរតនគីរី សូមបន្តរទំនាក់ទំនងគ្នា តាមភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុ ហើយលោកជឿជាក់ថា ភាគីទាំងពីរនឹងនាំយកខ្លឹមសារដែលមានស្រាប់ក្នុងកំណត់ហេតុរបស់គណៈកម្មការ (JBC) ឡាវ-កម្ពុជា កម្ពុជា-ឡាវ លើកនេះនាំទៅចាត់តាំងអនុវត្តដើម្បីឱ្យសមស្របជាមួយមូលដ្ឋានរបស់ភាគីទាំងពីរ។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ បានលើកឡើងថា ការជួបប្រាស្រ័យការងារលើកនេះបានធ្វើឱ្យគណៈកម្មការទាំងពីរបានកាន់តែស្គាល់គ្នា បង្កើនភាពស្និទ្ធស្នាលថែមមួយកម្រិតទៀត ជាពិសេសបានពិភាក្សាគ្នាលើការងារសន្តិសុខតាមបណ្តោយព្រំដែនប្រកបដោយសាមគ្គីភាព មិត្តភាព ដែលទាំងអស់នេះកាន់តែធ្វើឱ្យព្រំដែននៃប្រទេសទាំងពីរមានសុខសន្តិភាព មិត្តភាព សហការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃថា កិច្ចប្រជុំរវាងគណៈកម្មការទាំងពីរមានសារៈសំខាន់ណាស់ ហើយក៏ជាត្រីវិស័យសម្រាប់តម្រង់ទិសក្នុងការឈានទៅរកគោលដៅជាយុទ្ធសាស្ត្ររួមគ្នា រវាងកម្ពុជា-ឡាវ និងដើម្បីបន្តអនុវត្តយន្តការដែលមានស្រាប់ក្នុងគោលបំណងលើកកម្ពស់របៀបរបបធ្វើការជាមួយគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដើម្បីឱ្យគណៈកម្មការទាំងពីរមានទំនាក់ទំនងការងារជាមួយគ្នាកាន់តែប្រសើរឡើងបន្តទៀត នឹងអាចសម្រេចបានគ្រប់ភារកិច្ច នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សំណូមពរមួយចំនួនដូចខាងក្រោម៖
ទី១៖ ភាគីទាំងពីរបន្ត និងពង្រឹងទំនាក់ទំនងការងារទៅវិញទៅមក ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងទំនាក់ទំនងគ្នាជាបងប្អូន និងអ្នកជិតខាងល្អ។
ទី២៖ បន្ត និងជំរុញឱ្យកងទ័ពប្រទេសយើងទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែនប្រាស្រ័យទាក់ទងជាមួយគ្នា និងសហការដោះស្រាយ សម្របសម្រួលរាល់បញ្ហាកើតឡើងដោយសន្តិវិធី និងទប់ស្កាត់ឱ្យបានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ។
ទី៣៖ បន្តលើកកម្ពស់ការកសាងទំនុកចិត្ត និងការជឿជាក់គ្នា ថែរក្សាមិត្តភាព និងសាមគ្គីភាពជាប្រពៃណី សំដៅកសាងព្រំដែនប្រទេសយើងទាំងពីរឱ្យក្លាយជាព្រំដែនសុខសន្តិភាពជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង