**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង

អភិបាលខេត្តស្វាយរៀង បញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និងលោក Yoon Young Joong តំណាង DK Lee’s Maternal & Child Health Centerនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង​ ប្រតិភូអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ប្រតិភូ DK Lee’s Maternal & Child Health នៃសាធារណរដ្ឋកូរ៉េ លោក លោកស្រី ប្រធានមន្ទីរនានាក្នុងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល លោក លោកស្រី មេឃុំទាំង១៦ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នោះគឺអគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ គិតជាថវិកាសរុបប្រមាណជាង ២៦ម៉ឺនដុល្លារ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ក្រោមជំនួយឧបត្ថម្ភរបស់ DK Lee’s Maternal & Child Health Center នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិរបស់យើង ក៏ដូចជាខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនស្ទើរលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ ដែលបានគិតគូដល់សុខុមាលភាពប្រជាពលរដ្ឋ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ត្រូវបានស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់ ដែលត្រូវបានពង្រាយ និងពង្រីកវិសាលភាពកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាក់ស្តែងបច្ចុប្បន្ននៅក្នុងខេត្តរបស់យើងមានមន្ទីរពេទ្យជំនួន ៦កន្លែង មណ្ឌលសុខភាព ៤៩កន្លែង និងប៉ុស្តិ៍សុខភាព ២កន្លែង សម្រាប់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះហើយដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ សម្ដេចតេជោ ហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បុគ្គលិកពេទ្យទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ប្រើប្រាស់កាយវិការទន់ភ្លន់ គួរសម សុភាពរាបសារ ជាមួយអ្នកជំងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។​ ទន្ទឹមនោះ ត្រូវយកចិត្តុទុកដាក់ចូលរួមពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាង កម្មវិធីមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជាដើម ដែលគ្រប់មូលដ្ឋានសុខាភិបាល គឺជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយនេះ ។

ជាទីបញ្ចប់ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណ ចំពោះឯកឧត្ដមឧត្ដមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយជ្រំ និង DK Lee’s Maternal & Child Health Center ដែលបានចូលរួមចំណែកក្នុងការគាំទ្រ និងឧបត្ថម្ភដល់ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនេះ ដែលអគារថ្មីនេះ នឹងក្លាយជានិមិត្តរូបថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងនូវចំណងសាមគ្គីភាពកាន់តែរឹងមាំរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង