**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង

ព្រោះតែគំនុំ បុរសម្នាក់ត្រូវអ្នកជិតខាងចូលកាប់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ

ភ្នំពេញ៖ ផ្ដើមចេញពីរឿងគំនុំរវាងអ្នករស់នៅជិតខាងគ្នា បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀត ប្រដាប់ដោយកាំបិតផ្គាក់ចូលទៅកាប់ដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។ ហេតុការណ៍អំពើហិង្សានេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ នាង អាយុ៦០ឆ្នាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ។

ដោយឡែក ជនដៃដល់ឈ្មោះ កែវ វីរៈ អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនដៃដល់ធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ១ខែ និងមានសារធាតុញៀននៅក្នុងខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាកើតហេតុ ជនរងគ្រោះបានអង្គុយនៅក្នុងផ្ទះស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ផ្ទះ ក៏យកកាំបិទផ្គាក់នៅរោងមាន់របស់ខ្លួន ដើរទៅកាប់ជនរងគ្រោះបណ្តាលឲ្យចំក្បាលហូរឈាមពេញខ្លួនរបួសធ្ងន់ធ្ងរ រួចជនសង្ស័យរត់ចូលក្នុងផ្ទះរបស់ខ្លួនវិញ។

ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកឬស្សី សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ឃាត់បានជនសង្ស័យយកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនមានគំនុំជាមួយជនរងគ្រោះ ហើយក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះចំក្បាលរយះហូរឈាម ប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង