**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង

ជួរភ្នំក្រឡាពស់ កំពុងក្លាយជាកំណប់ទ្រព្យធម្មជាតិ សម្រាប់ពលរដ្ឋខ្មែររស់នៅតំបន់នោះ ពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើនៃផ្លែសំរង ដើម្បីទទួលបានចំណូលទ្រទ្រង់ជីវភាព

ភ្នំពេញ៖ សំរង គឺជាផ្លែផល្លាព្រៃម្យ៉ាងដែលប្រជាពលរដ្ឋខ្មែរកែច្នៃយកមកធ្វើជាបង្អែមដ៏ឈ្ងុយឆ្ងាញ់ពិសា គេលាយផ្លែសំរងត្រាំទឹកជាមួយទឹកស្ករ ដែលពេញនិយមខ្លាំងសម្រាប់រដូវក្ដៅនេះ។ ជួរភ្នំក្រឡាពស់ ដែលស្ថិតនៅភូមិតាឡាត ឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង បាននិងកំពុងក្លាយជាកំណប់ទ្រព្យធម្មជាតិសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ជុំវិញនោះ ពឹងផ្អែកលើការដើររើស បេះ ប្រមូលផលអនុផលព្រៃឈើនៃផ្លែសំរង យកទៅលក់ឱ្យឈ្មួញនៅតាមបណ្តាទីផ្សារនានានៅទូទាំងប្រទេស ខណៈផ្លែសំរងស្ងួតអាចលក់បាន៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

បើតាមឈ្មួញដែលបានដើរប្រមូលទិញផ្លែសំរងស្ងួត ប្រចាំនៅខេត្តស្ទឹងត្រែងថា ដោយសារបច្ចុប្បន្ន អាកាសធាតុនៅប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម កើនឡើងនៃកម្តៅខ្លាំង ទីផ្សារផ្លែសំរងហាក់ស្ទុះងើបឡើងខ្លាំង ព្រោះមានការបញ្ជាទិញពីពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្បែរខាងដូចជាថៃ និងវៀតណាម ដែលពេញនិយមបរិភោគបង្អែមផ្លែសំរងនេះ ដើម្បីជួយកាត់បន្ថយភាពក្ដៅនៅក្នុងខ្លួន។

ផ្លែសំរងស្ងួត ត្រូវបានគេយកទៅត្រាំទឹកត្រជាក់ឱ្យវាឡើងរីកស្គុយ ហើយសាច់វាស្កាតៗ ប្រើលាយជាមួយទឹកស្ករបរិភោគជាចំណីត្រជាក់។ អ្នកខ្លះបានយកផ្លែឈើព្រៃមួយប្រភេទនេះ ដាក់លាយជាមួយគ្រាប់ជី ឬវល្លិ៍ព្រះក្រុង(ខ្លះហៅប៉ាក្រុង) ដែលធ្វើឱ្យបង្អែមត្រជាក់នេះ កាន់តែមានឱជារសមួយកម្រិតបន្ថែមទៀត និងពិតជាពិសេសណាស់សម្រាប់ការទទួលទាននូវរដូវក្ដៅបែបនេះ ព្រោះរុក្ខជាតិព្រៃទាំងពីរប្រភេទនេះ ជារុក្ខឱសថព្យាបាលរោគក្ដៅក្នុង និងផ្សះក្រពះពោះវៀន ជួយជំនួយឱ្យការរំលាយអាហារមានភាពងាយស្រួល។

ក្នុងសកម្មភាពដើររើសផ្លែសំរងស្ងួតនៅតាមដងព្រៃជួរភ្នំក្រឡាពស់ លោក សាយ ប៊ុនឡាយ ប្រជាពលរដ្ឋរស់នៅភូមិក្របីជ្រុំ ឃុំតាឡាត បានឱ្យដឹងថា នេះជាមុខរបររបស់ប្រជាពលរដ្ឋនៅទីជនបទ បន្ទាប់ទំនេរពីការងារស្រែចម្ការ ដល់រដូវផលអនុផលព្រៃឈើទុំ គឺនាំគ្នាដើររើសផ្លែសំរង បេះផ្លែគុយ ផ្តៅដំបង និងបន្លែស្លឹកឈើព្រៃធម្មជាតិផ្សេងៗទៀត សម្រាប់ធ្វើជាចំណីអាហារបម្រើឱ្យការបរិភោគប្រចាំថ្ងៃផង  និងសល់អាចលក់ឱ្យទៅក្រុមឈ្មួញដើរប្រមូលទិញបានប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពផងដែរ។

លោកបន្តថា ផ្លែសំរងនេះ បងប្អូនប្រជាពលរដ្ឋយើងដើររើសក្នុងព្រៃជ្រៅៗបានក្នុងមួយថ្ងៃចាប់ពី៣ទៅ៥គីឡូក្រាម ហើយគាប់ជួនពេលខ្លះបងប្អូនប្រជាពលរដ្ឋយើងអាចដេកផ្លូវ១យប់ ឬ២យប់ក៏មាន ដើម្បីរកឱ្យបានច្រើនជួយជំរុញកត្តាជីវភាពឱ្យកាន់តែល្អប្រសើរ។ ការដើរប្រមូលបានកាន់តែច្រើន គឺអាចលក់បានច្រើន ហើយប្រាក់ចំណូលក៏វាទៅតាមហ្នឹងដែរ ពោលគឺវាអាស្រ័យទៅតាមប្រជាពលរដ្ឋខ្លួនឯងថាមានភាពតស៊ូកម្រិតណា ក្នុងការដើរប្រមូលផលអនុផលព្រៃឈើក្នុងរដូវប្រមូលផលនេះ។

លោកស្រី ភួន ខាំផៃ រស់នៅភូមិស្វាយរៀង ឃុំតាឡាតនេះដែរ បានបញ្ជាក់ថា មុខរបរនេះជាប្រពៃណីមួយដែលប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃឃុំតាឡាតប្រកាន់យកមកជាយូរយារមកហើយ ទៅតាមទម្លាប់ដូនតារស់នៅស្រុកស្រែចម្ការនេះឯង។ លោកស្រីបន្តថា បច្ចុប្បន្នផ្លែឈើទាំងនេះមិនសម្បូរច្រើនដូចពីមុនទេទេ ព្រោះព្រៃស្រោងមួយចំនួនដែលប្រជាពលរដ្ឋធ្លាប់ចូលទៅរក ត្រូវបានជនខិលខូចលួចចូលកាប់ទន្ទ្រានរានដីព្រៃរបស់រដ្ឋយកធ្វើអាជីវកម្មផ្សេងៗដូចជា៖ កាប់រានដីដាំដំណាំស្វាយចន្ទី ដាំដំឡូងមីជាដើម។ល។ ធ្វើឱ្យបាត់បង់ធនធានធម្មជាតិអស់មួយចំណែកធំ ខណៈករណីនេះអាជ្ញាធរស្រុកកំពុងមានចំណាត់ការផងដែរ និងគាប់ជួនមានអ្នកដើររកបេះផ្លែផល្លាព្រៃក៏មានកំណើនកើនឡើងជាលំដាប់ ទើបការដើររកប្រមូលផ្លែផល្លាព្រៃទាំងនោះធ្លាក់ចុះខ្លះបែបនេះ។

លោក ឃីត ភិត មេឃុំតាឡាត បានឱ្យដឹងថា លោកគាំទ្រដល់ការប្រឹងប្រែងឧស្សាហ៍ព្យាយាមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលចេះឆ្លៀតឱកាសពីការដើរប្រមូលផលអនុផលព្រៃឈើក្នុងរដូវប្រមូលផលនេះ ព្រោះវាអាចជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនបានមួយកម្រិតដែរ ប៉ុន្តែការចូលព្រៃទៅរកបេះផល្លានុផលព្រៃឈើនៅតាមតំបន់ជួរភ្នំក្រឡាពស់នេះ សម្រាប់អ្នកដេកផ្លូវត្រូវផ្តល់ដំណឹងមកអាជ្ញាធរមូលដ្ឋានដូចជា៖ មេភូមិ ឬមន្ត្រីនគរបាលប៉ុស្តិ៍ ឱ្យបានដឹងជាមុន ដើម្បីយើងងាយស្រួលក្នុងការជួយគ្នានៅពេលមានហានិភ័យណាមួយកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា ផ្លែសំរងនេះ មានអ្នកប្រមូលទិញនៅតាមភូមិ ដោយក្នុងមួយគីឡូក្រាមតម្លៃ៥ម៉ឺនរៀល ហើយលក់ចេញនៅទីផ្សារមានតម្លៃ៦ម៉ឺនរៀលសម្រាប់ផ្លែដែលមានគុណភាពលេខមួយ។ សម្រាប់ផ្លែណាមិនសូវល្អ ក៏ឈ្មួញទិញដែរ តែតម្លៃទាបជាងបន្តិច ហើយអតិថិជននិយមបរិភោគផ្លែផល្លាព្រៃមួយប្រភេទនេះណាស់ ព្រោះវាជាប្រភេទផ្លែឈើមានជាតិឱសថជួយទ្រទ្រង់ដល់ផ្នែកសុខភាព ៕

អត្ថបទដែលជាប់ទាក់ទង