**ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ក្នុងខេត្តកំពង់ធំ**ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យ Soon chun hyang ក្នុងរដ្ឋធានីសេអ៊ូល**សម្តេច ម៉ែន សំអន អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង**ស្វីស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន**កម្ពុជា-ហ្សកហ្ស៊ី ប្តេជ្ញាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី**លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកកាសែត**ក្រុមហ៊ុន Dunamu មានចំណាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ**វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានលើកទី២បានបញ្ចប់ដោយជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) នៅវិមានព្រឹទ្ធសភា**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបយានយន្តជំរុញទេសចរណ៍ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ដឹកនាំសមាជិក ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តក្រចេះ**កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daejoo KC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ**ឯកឧត្តម អ៊ូច ភា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក​ ក្រុង​ អាណត្តិទី៤​ ឆ្នាំ​២០២៤​**ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជាសមាជិកអាស៊ាន មានដល់ទៅ ៤,៣២ពាន់លានដុល្លារ កើនជាង១៨% ក្នុងត្រីមាសទី១ ឆ្នាំនេះ

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី១៨មេសាថា ពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយប្រទេសជាសមាជិកអាស៊ានមានដល់ទៅ៤,៣២ពាន់លានដុល្លារអាម៉េរិកក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ចំនួននេះកើនឡើង១៨,៦ភាគរយពីតម្លៃ៣,៦៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២៣។

របាយការណ៍ដដែលឱ្យដឹងទៀតថា ក្នុងចំណោមពាណិជ្ជកម្មសរុប កម្ពុជាបាននាំចេញផលិតផលទៅប្រទេសអាស៊ានជាមិត្តមានតម្លៃ១,៧៧ពាន់លានដុល្លារអំឡុងពេលពីខែមករា ដល់ខែមីនាឆ្នាំនេះ។ តួលេខនេះ បានកើនឡើង៣៣ភាគរយពីតម្លៃ១,៣៣ពាន់លានដុល្លារដែលធ្លាប់នាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ការនាំចូលរបស់កម្ពុជាពីសមាជិកអាស៊ានមកវិញ មានតម្លៃ២,៥៥ពាន់លានដុល្លារកើនឡើង១០,៣ភាគរយពី ២,៣១ពាន់លានដុល្លារ។ របាយការណ៍បានឱ្យដឹងថា ប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅអាស៊ាន មានចំនួនបី គឺអ្នកជិតខាងភាគខាងកើតគឺវៀតណាម ភាគខាងលិចគឺប្រទេសថៃ និងទី៣គឺសិង្ហបុរី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ានថា កម្ពុជាបានឈរក្នុងនាមជាដៃគូដ៏រស់រវើកក្នុងតំបន់អាស៊ាន។ កម្ពុជាជាសមាជិកយុទ្ធសាស្ត្រនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោកសំខាន់ៗ រួមទាំងអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។ កម្ពុជាជាប្រទេសផលិត សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ កង់ និងសំបកកង់ជាដើម ហើយត្រូវបានគេទទួលស្គាល់ក្នុងតំបន់ និងទូទាំងពិភពលោកសម្រាប់គុណភាព និងតម្លៃប្រកួតប្រជែងមួយ។ សូមជម្រាបថា ដោយសារមានតែទីតាំងភូមិសាស្ត្រនៅជិតគ្នា ដូច្នេះប្រទេសក្នុងតំបន់អាស៊ាន គឺជាទីផ្សារទទួលទិញទំនិញសំខាន់មួយរបស់កម្ពុជា ខណៈបច្ចុប្បន្នចំនួនប្រជាជនក្នុងតំបន់មួយនេះមានលើសពី៦៦០លាននាក់។

កត្តាចំនួនប្រជាជនច្រើនបែបនេះ បូកបន្ថែមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រេចបាន ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង គឺកំពុងធ្វើឱ្យកម្ពុជាក្លាយជាមេដែកឆក់ទាញអ្នកវិនិយោគកាន់តែច្រើន ឱ្យមកបណ្តាក់ទុនផ្ទាល់ ដើម្បីផលិត និងនាំចេញទំនិញទៅលក់ក្នុងប្រទេសជាសមាជិកអាស៊ាន។ បច្ចុប្បន្នទំនិញសំខាន់ៗដែលកម្ពុជានាំទៅប្រទេសក្នុងតំបន់អាស៊ាន មានដូចជា៖ ផលិតផលកសិកម្ម វត្ថុធាតុដើម និងធនធានរ៉ែមួយចំនួន ចំណែកការនាំចូល រួមមាន៖ ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងសំណង់ គ្រឿងយន្តកសិកម្ម និងយានយន្ត។ យ៉ាងណា បើតាមក្រសួងកសិកម្ម បើតាមក្រសួងកសិកម្ម ផលិតផលកសិកម្មដែលកម្ពុជានាំទៅប្រទេសក្នុងតំបន់អាស៊ាន មានដូចជា៖ អង្ករ ស្រូវ ដំឡូងមី ស្វាយចន្ទី ម្រេច ពោត សណ្តែក ផ្លែចេក ផ្លែស្វាយ ដូងប្រេង ថ្នាំជក់ និងជ័រកៅស៊ូ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង