**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត**កម្ពុជារកវិធីសាស្ត្រថ្មី ក្នុងការនាំចេញអង្ករ ដែលអាចដឹកបានច្រើន និងមានតម្លៃទាប**អាវុធហត្ថខេត្តបន្ទាយមានជ័យ រៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ**មន្ទីរបរិស្ថានខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹង ក្រុមមាតាធម្មជាតិ និងសារព័ត៌មានបណ្តាញសង្គមមួយចំនួនតូច ផ្សព្វផ្សាយព័ត៌មានចាស់ទាក់ទិននឹងការបំពុលស្ទឹងសង្កែ**តោះមកស្គាល់ សាលយុត្តិតេជោ ឬសាលាក្តីខ្មែរក្រហម**លោកជំទាវបណ្ឌិត ជា សិរី៖ ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ**យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតជាបន្ទាន់នៅទីក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៣០នាក់**សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%**អ៊ីរ៉ង់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែមិថុនា**ព្រះរាជអាជ្ញា ICC ស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស់**នាយករដ្ឋមន្ត្រីក្រិកស្វាគមន៍ចំពោះរថយន្តក្រុងអគ្គិសនីដែលផលិតដោយប្រទេសចិន**រដ្ឋមន្ត្រីការពារជាតិ៖ ចិនយកចិត្តទុកដាក់លើការធ្វើទំនើបកម្មយោធារបស់កម្ពុជា**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញបន្តយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤**អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំប្រារព្ធពីធីប្រកាសជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ដែលស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់ ស្ថិតនៅក្នុងស្រុកបាធាយ**ឈាមស្រែកស្បែកហៅ! ទីបំផុតសមត្ថកិច្ចចាប់ខ្លួនបានហើយសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម លើស្ត្រីម្នាក់យ៉ាងព្រៃផ្សៃ នៅខេត្តកណ្ដាល**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំខេត្តប៉ៃលិន**ក្រសួងសាធារណការ បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន (ដីឥដ្ឋ-ថ្មគរ) ចំណុចតភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត**រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាថ្មី និងសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

អេមីរ៉ាត់អារ៉ាប់រួម ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ​បណ្ដាលឲ្យជន់​លិច​ព្រលាន​យន្តហោះនៅ​ឌូបៃ ខណៈកម្ពុជាក្ដៅចង់ឆេះស្បែក

ឌូបៃ៖ ប្រទេសវាលខ្សាច់អេមីរ៉ាត់អារ៉ាប់រួម(UAE)កាលពីថ្ងៃពុធទី១៧មេសា ទទួលរង​នូវភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ខណៈទឹកជំនន់បានជន់លិចអាកាសយានដ្ឋានអន្តរជាតិឌូបៃ រំខានដល់ជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ សម្រាប់ការធ្វើដំណើរជាអន្តរជាតិ ស្របពេលដែលនៅកម្ពុជាឯណេះវិញក្ដៅចង់ឆេះស្បែក ។

ទីភ្នាក់ងារព័ត៌មាន WAM ដែលគ្រប់គ្រងដោយរដ្ឋអារ៉ាប់រួម បានពណ៌នាភ្លៀងធ្លាក់កាលពីថ្ងៃអង្គារទី១៦ ខែមេសាថា ជាព្រឹត្តិការណ៍អាកាសធាតុប្រវត្តិសាស្ត្រ ដែលភ្លៀងធ្លាក់ខ្លាំងលើសពីអ្វីដែលបានកត់ត្រាចាប់តាំងពីការចាប់ផ្តើមនៃការប្រមូលទិន្នន័យក្នុងឆ្នាំ១៩៤៩។ ជាមួយគ្នានេះ ភ្លៀងក៏បានធ្លាក់នៅបារ៉ែន អូម៉ង់ កាតា និងអារ៉ាប៊ីសាអូឌីត ផងដែរ ប៉ុន្តែភ្លៀងធ្លាក់នៅអារ៉ាប់រួមខ្លាំងខុសពីធម្មតា ដោយសាលារៀនបានបិទអស់ជាច្រើនសប្តាហ៍។ គួរជម្រាបថា បើទោះបីជាអារ៉ាប់រួមជាប្រទេសស្តេចប្រេងក៏ដោយ ប៉ុន្តែផ្លូវ​ជាច្រើន​កន្លែង និង​តំបន់​ផ្សេង​ទៀត​ខ្វះ​ប្រព័ន្ធ​លូ ទឹកភ្លៀង​ទៀងទាត់ បង្ក​ឱ្យ​មាន​គ្រោះទឹកជំនន់។ ទន្ទឹមនឹងនេះ យានយន្តត្រូវបានចតទុកចោលក្នុងផ្ទៃទឹកដែលជន់លិចផ្លូវធំៗក្នុងរដ្ឋធានីឌូបៃ ខណៈអ្នកធ្វើដំណើរស្ទះកកកុញរកតែទៅណាមិនបាន។

ភ្លៀងធ្លាក់គឺជារឿងដ៏កម្រនៅក្នុងអារ៉ាប់រួម ព្រោះជាប្រទេសនៅឧបទ្វីបអារ៉ាប់ស្ងួតហួតហែង ប៉ុន្តែកើតឡើងជាទៀងទាត់ក្នុងអំឡុងពេលរដូវរងាដ៏ត្រជាក់។ ជុំវិញបញ្ហានេះ អ្នកវិទ្យាសាស្ត្រក៏លើកឡើងដែរថា ការប្រែប្រួលអាកាសធាតុជាទូទៅ គឺបង្កើតបានជាព្យុះ គ្រោះរាំងស្ងួត ទឹកជំនន់ និងភ្លើងឆេះព្រៃនៅជុំវិញពិភពលោក កាន់តែខ្លាំងឡើង និងញឹកញាប់ជាងមុន។ ការកើនឡើងនៃសីតុណ្ហភាព និងឥទ្ធិពលផ្សេងទៀតនៃការឡើងកម្តៅផែនដីជាយូរយារណាស់មកហើយ ត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងដល់អាយុជីវិតមនុស្ស-សត្វ និងជីវចម្រុះនៅលើភពផែនដី និងជាពិសេសតាមតំបន់ដែលរងគ្រោះខ្លាំងបំផុត។

អត្ថបទដែលជាប់ទាក់ទង