**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អមដំណើរឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម នៅស្រុកជុំគិរី**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៦ ឧសភា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចពិនិត្យវឌ្ឍន៍ភាព នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ នៅខេត្តស្វាយរៀង**អភិបាលរងខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យជាតិ**ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអនុវត្តការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិក**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គលេខាធិការរង UN និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារ បង្ការប្រល័យពូជសាសន៍ ចូលជួបពិភាក្សាការងារ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម នៅស្រុកជុំគិរី**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការងារអប់រំ នៅសាលាបឋមសិក្សាក្តាំងងា ស្រុកឯកភ្នំ ខេត្តបាត់ដំបង**ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត និងចែកចាយរូបភាពអាស អាភាស ទៅលើបណ្តាញសង្គមហ្វេសបុក**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យសកម្មភាពការងារនៅតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ**លោកយាយកំសត់អាយុ ១០០ឆ្នាំ តែងដឹកដៃកូនស្រីពិការភ្នែក រកអាហារចម្អែតក្រពះ បានទទួលអំណោយនិងថវិកា ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី សរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គនាយិការង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**ឆៀកចល័ត នៅខេត្តមណ្ឌលគីរី ស្ទឹងត្រែង ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៤ ឧសភា**វគ្គ១,៥លាននាក់៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១១ បន្ថែមទៀតនៅទូទាំងប្រទេសរបស់ក្រសួងការងារ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)**សម្តេចធិបតី នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី» នៅខែវិច្ឆិកា ខាងមុខនេះ**ឯកឧត្តម ហង់ជួន ណារ៉ុន អញ្ជើញប្រកាសចូលកាន់ដំណែងនាយកនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបើកកម្មវិធីពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ប្រចាំឆ្នាំ២០២៤**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។

ឯកឧត្តម កែ គឹមយ៉ាន អញ្ជីញបង្សុកូលនៅវត្តលលកសចាស់ ដើម្បីឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស អ្នកមានគុណ និងញ្ញាតមិត្ត

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី៤ វារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជីញទៅបង្សុកូល នៅវត្តលលកសចាស់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ បុព្វបុរស អ្នកមានគុណ និងញ្ញាតមិត្តដែលបានចែកឋានទៅក្នុងឋានបរមលោក ព្រមទាំងបានថ្វាយប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ជូនដល់ព្រះសង្ឈ ដូនជី និងតាជី ដែលបានគង់នៅវត្តលលកចាស់ និងប្រជាពលរដ្ឋមួយចំនួន។

បន្ទាប់មក ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ រួមនឹងក្រុមការងារ ក៏បានអញ្ជើញទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដើម្បីរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរណ្តាប់បូជា អុជ ទៀន ធូប បួងសួង ដល់លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នេះ សូមឲ្យប្រមុខថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ សូមឲ្យមានសុខភាពល្អ និងបន្តជោគជ័យគ្រប់ភារកិច្ច និងសូមឲ្យប្រជាជាតិខ្មែរជួបតែសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង