**យ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយលុកយោធាបន្តរបស់អ៊ីស្រាអែលនៅតំបន់ Rafah**អាមេរិក​ផ្អាក​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ទៅ​អ៊ីស្រាអ៊ែល​ជុំវិញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វាយលុក​របស់​ក្រុង Rafah**សភាអាមេរិក បោះឆ្នោតដើម្បីដកតំណែងលោក Mike Johnson ប្រធានសភា**ពាណិជ្ជកម្មបរទេសរបស់ចិនកើនឡើង ៥.៧ភាគរយ ក្នុងរយៈពេល៤ខែដំបូង**ទិដ្ឋភាពសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ទៅកាន់ប្រទេសស៊ែប៊ី**សមត្ថកិច្ចឃាត់ខ្លួនប្រធានគណបក្សកម្លាំងជាតិ ករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម**រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ពិធីបុណ្យពិសាខបូជា”**គ.ជ.ប ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នៅខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ**ចិននិងអឺរ៉ុបដំណើរឆ្ពោះទៅរក្សាសន្តិភាពពិភពលោក និងកំណើនសកល**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យមើលកម្មវិធីបណ្ដុះបណ្ដាលបរិញ្ញាបត្រ បូក ២ និងការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់គាំទ្រដោយ CIESF**រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្ត**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដើម្បីរៀបចំចុះបញ្ជីដីរដ្ឋ និងធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ របស់កងយោធពលខេមរភូមិន្ទ**អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយមន្រ្តីទទួលបន្ទុកនៃការវាយតម្លៃគម្រោងនៃភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ**ឯកឧត្ដម អ៊ូច ភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ លើកទី៣**ឯកឧត្ដម ស្វាយ សំអ៊ាង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ លើកទី៣**ឯកឧត្តម ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី**អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំប្រជុំជួបពិភាក្សា និងចុះពិនិត្យវាយតម្លៃសំណើសុំកាត់ឆ្កៀលផ្ទៃដី ១២០ហិកតា ចេញពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច កូវីផាម៉ា សម្រាប់ផ្តល់ជូនខេត្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគាររដ្ឋបាល តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ផ្សារព្រំដែន និងតំបន់អភិវឌ្ឍន៍ផ្សេងៗទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំប្រតិភូក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំតុមូលសកលជាន់ខ្ពស់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក**រដ្ឋាករទឹកបាត់ដំបង ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព នៃការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបង សម្រាប់រដូវប្រាំងឆ្នាំ២០២៤

បណ្ឌិត ជិន ម៉ាលីន បង្ហាញលទ្ធផលសំខាន់ ៣ចំណុចធំៗ របស់មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញពីលទ្ធផលសំខាន់ចំនួន៣ចំណុចធំៗ របស់មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ នៃក្រសួងយុត្តិធម៌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានធ្វើការបង្ហាញជា៣ចំណុច ពាក់ព័ន្ធនឹងមហាសន្និបាត របស់ក្រសួងយុត្តិធម៌ មានដូចខាងក្រោម៖
ទី១-កិច្ចដំណើរការក្នុងរយៈពេល៣ថ្ងៃនេះ
ទី២-បង្ហាញលទ្ធផលត្រួសៗមួយចំនួនដែលយើងសម្រេចបានក្នុងវិស័យយុត្តិធម៌
ទី៣-បង្ហាញនូវបញ្ហាប្រឈមដែលបានលើកយកមកពិភាក្សាគ្នាក្នុងរយៈពេល៣ថ្ងៃ ដើម្បីជាដំណោះស្រាយ លើកកម្ពស់ ឱ្យប្រសិទ្ធភាពលើប្រព័ន្ធយុត្តិធម៌។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា នេះជាលើកទី១ ដែលក្រសួងយុត្តិធម៌ បានធ្វើមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ដែលមានការចូលរួមពីសំណាក់មន្ត្រីយុត្តិធម៌គ្រប់ផ្នែក គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ហើយនេះជាមហាសន្និបាតជាប្រវត្តិសាស្ត្រ និលើកដំបូង ក្នុងវិស័យយុត្តិធម៌កម្ពុជា ខណៈមហាសន្និបាតក្រសួងយុត្តិធម៌មានគ្រោងនឹងធ្វើឡើងរយៈពេល៥ឆ្នាំម្តង។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្នុងមហាសន្នបាតនេះគឺបានកំណត់ ​និងចែកចេញលើប្រធានបទចំនួន៨ ពាក់ព័ន្ធនឹងប្រធានបទ វិស័យរដ្ឋប្បវេណីមានចំនួន៤ ប្រធានបទពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌចំនួន៤ ដោយបានបែងចែកជាក្រុមពិភាក្សាពីបញ្ហា និងដំណោះស្រាយលើប្រធានបទនីមួយៗ ព្រមទាំងបន្ទាប់មកពិនិត្យលើបញ្ហានេះជារួម ដើម្បីស្វែងរកដំណោះស្រាយ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានបន្តថា សម្រាប់សមិទ្ធផលលើវិស័យយុត្តិធម៌ នៅឆ្នាំ២០២៣ គឺមានច្រើនដែលមានសមិទ្ធផលខ្លះជាសមិទ្ធផលជាក់ស្តែង និងសមិទ្ធផលខ្លះមានចរិតជាការកែទម្រង់ប្រព័ន្ធយុត្តិធម៌ជារួមតែម្តង។ បន្ថែមនេះក្រសួងយុត្តិធម៌ មានការគិតគូរយ៉ាងខ្លាំងលើធនធានម​នុស្សផ្នែកយុត្តិធម៌ ដោយបានពង្រីកចំនួនមន្ត្រីនៅតាមក្រសួង តាមសាលាដំបូង ដើម្បីធ្វើយ៉ាងណាបម្រើសេវាយុត្តិធម៌នេះ ឱ្យបានកាន់តែឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ ឱ្យមានកាន់មានតម្លាភាព និងរហ័សជូនប្រជាពលរដ្ឋនោះ ក្រសួងយុត្តិធម៌ មានបំណងជ្រើសរើសមន្ត្រីឱ្យកាន់តែមានចំនួនច្រើនបន្ថែមទៀត ក៏ប៉ុន្តែមន្ត្រីថ្មីទាំងនោះត្រូវឆ្លងកាត់ការប្រលង និងជាមន្ត្រីដែលមានសមត្ថភាពគ្រប់គ្រាន់ ៕

អត្ថបទដែលជាប់ទាក់ទង