**ក្រសួងបរិស្ថាន គាំទ្រសកម្មភាពរួមចំណែកឆ្លើយតបនឹងភាពស្អាតនៅក្នុងសង្គមកម្ពុជា**ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ដែលជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិរបស់ខ្លួន**រដ្ឋមន្ត្រីសុខាភិបាល ស្នើនាយកដ្ឋានមន្ទីរពេទ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ**អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិមកពី១២ប្រទេសចូលជួបសម្តែងការគួរសម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគត្រូវរួមគ្នា គោរពនូវអនុលោមភាព ដើម្បីធានាដល់សណ្ដាប់ធ្នាប់ក្នុងការរកស៉ី និងភាពប្រកួតប្រជែង**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម គឺជាកត្តាធំបំផុត សម្រាប់ទាក់ទាញអ្នកវិនិយោគ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួម ជាមួយរាជរដ្ឋាភិបាលទើបទៅរួច**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែល្អប្រសើរ**សម្តេចធិបតី៖ ការធានានូវសុខសន្តិភាព ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានដើម្បីកំណើនសេដ្ឋកិច្ចជាតិ**ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឲ្យវិនិយោគិន នៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៀត**ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការងារសំខាន់ៗមួយចំនួន**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ****សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត**សម្តេចធិបតី៖ ៤ខែ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគ ១២៨គម្រោង ដែលមានទុនជាង ២៥០០លានដុល្លារ

អ្នកវិភាគសង្គម និងសហជីព មើលឃើញថាដំណោះស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧

ភ្នំពេញ៖ អ្នកវិភាគសង្គម និងសហជីពនៃរោងចក្រអ.ជី ហ្វ៊ូតវែរ បានលើកឡើង ថាដំណោះស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧។

លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែលសម្របសម្រួលឱ្យបើកប្រាក់ឈ្នួលមុនកាលកំណត់នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ដល់កម្មកររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត។

លោកអះអាងថា៖«ការដោះស្រាយបញ្ហាជូនកម្មករដ៏ឆាប់រហ័សនាពេលនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ខ្ញុំសាទរយន្តការលឿនរហ័សនេះ ហើយអបអរទៅដល់បងប្អូនកម្មករទាំងអស់ដែលទទួលបានប្រាក់អត្ថប្រយោជន៍(ប្រាក់ឈ្នួល និងប្រាក់បំណាច់)នៅជិតថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ»។

សម្រាប់អ្នកវិភាគរូបនេះ ដំណោះស្រាយលឿននេះ បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចសកលក៏កំពុងជួបបញ្ហាផ្សេងៗ។ លោកជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តយន្តការដោះស្រាយរហ័សបែបនេះបន្តទៀតបើទោះបីក្នុងករណីណាក៏ដោយដើម្បីបម្រើដល់ផលប្រយោជន៍កម្មករ។

ទន្ទឹមនឹងនេះ អនុប្រធានសហជីពខ្មែរCUFនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី និល ខេន លើកឡើងថា ៖«ក្នុងនាមជាសហជីពមួយរូបនៅរោងចក្រនេះ (រោងចក្រ អ.ជី ហ្វ៊ូតវែរ) ខ្ញុំសូមអរគុណទៅដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងថៅកែរោងចក្រ ដែលបានខិតខំបំពេញការងារ ធ្វើយ៉ាងខ្លាំងឱ្យកម្មកររបស់យើងទាំងអស់គ្នា ទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗទៀតមុនពេលវេលា»។

លោកស្រីបានគូសបញ្ជាក់ថា ការធ្វើការយ៉ាងឆាប់រហ័សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការសម្របសម្រួលជាមួយថៅកែរោងចក្រក្នុងពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករ។

គូសបញ្ជាក់ផងដែរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ជាច្រើនលើសលុបបានមកទទួលការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ បន្ទាប់ពីរោងចក្រមួយនេះ ត្រូវបានឆេះរងការខូចខាតទាំងស្រុងកាលពីពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង