**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២**ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បន្តការងារមនុស្សធម៌ចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកំពង់ឆ្នាំង**អគ្គិសនីកម្ពុជា ជូនដំណឹងពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ មន្ត្រីជំនាញត្រូវចុះបញ្ជីបញ្ជីដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់ប្រើប្រាស់ដោយស្របច្បាប់ និងបញ្ចប់ការវិវាទដីធ្លី**ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកកម្មវិធីថ្នាំជក់អង្គការ Vital Strategies**មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ**នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីភ្នំពេញ និងខេត្តព្រៃវែងជាង៤០០នាក់ នៅទីតាំងវិមានឈ្នះ ឈ្នះ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយលេខ១៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ**មិត្តភាពរវាងកម្ពុជា-រុស្ស៊ី នឹងត្រូវបានបន្តពូនជ្រំ**រដ្ឋបាលខេត្តមណ្ឌលគិរី ជូនដំណឹង ពី​ការពិនិត្យ និងព្យាបាល ភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ លទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**មូលនិធិជាតិជំនួយសង្គម បដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភកម្មវិធីជំនួយសង្គម និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ លើជនខិលខូច ដែលបានផ្សាយព័ត៌មានមិនពិតនេះ**អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ប្រកាសជ្រើសរើសទីប្រឹក្សាជាតិចំនួន ៨រូប**កាតា ប្ដេជ្ញាពង្រីកទំនាក់ទំនង ជាមួយកម្ពុជា ពិសេសលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាជាប្រទេសផលិតស្បៀង**ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ**ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ**ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រី គង់ យ៉ាន មានជំងឺភ្នែកទ្បើងបាយ**អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ស្នើឱ្យគ្រប់ក្រុង ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់បំផុសការដាំដើមឈើ តាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀន

វេជ្ជបណ្ឌិត គួង ឡូ អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈតាមការព្យាករណ៍ ជំងឺគ្រុនឈាមនឹងផ្ទុះឡើងរហូតជាង ៤ម៉ឺននាក់ នៅឆ្នាំ២០២៤

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈតាមការព្យាករណ៍ បានឱ្យដឹងថា ជំងឺគ្រុនឈាមនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០២៤ រហូតជាង៤ម៉ឺននាក់ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានជាង៣ម៉ឺននាក់ប៉ុណ្ណោះ។

ក្នុងឱកាសចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកបញ្ជាក់ថា «វត្តមាននៃការចូលរួមពីដៃគូរអភិវឌ្ឍន៍ ទាំងមន្ទីរពាក់ព័ន្ធ មន្ត្រីសុខាភិបាល ត្រូវតែរួមគ្នា បើយើងទប់ស្កាត់មិនទាន់ពេលវេលានោះទេ នោះហានិភ័យនៃជំងឺគ្រុនឈាម នឹងអាចកើតមាននៅក្នុង ខេត្តព្រះវិហាររបស់យើង»។

លោកបន្ថែមថា ការរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម សំខាន់គឺត្រូវចូលរួមការពារ ហើយបើមានករណីសង្ស័យកើតជំងឺគ្រុនឈាម ត្រូវធ្វើការបញ្ជូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ តាមការសិក្សាបានបង្ហាញថា បញ្ជូនមកកាន់មន្ទីរពេទ្យ កាន់តែលឿន អត្រាស្លាប់កាន់តែទាបក្រោម២៤ម៉ោង លើស២៤ម៉ោង អត្រាស្លាប់កាន់តែខ្ពស់ និយាយរួមកាន់តែយូរអត្រាស្លាប់កាន់តែច្រើន ។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យមើលទាក់ទងនឹងកន្លែងប្រកបអាជីវកម្មប្តូរកង់រថយន្ត ប្តូរកង់ម៉ូតូដែលមានសំបកកង់រថយន្ត សំបកកង់ម៉ូតួចាស់ៗច្រើនគរចោល។ សំបកកង់រថយន្ត កង់ម៉ូតូចាស់ៗ ដែលគរចោលស្មើនឹងអូតែផ្កាយ៥ របស់មុសខ្លា នៅពេលដែលមានទឹកដក់ក្នុងហ្នឹង ប៉ុន្តែបើយើងអាចលប់បំបាត់ជម្រកមុសខ្លានេះបាន គឺយើងអាចកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនឈាម នៅក្នុងខេត្តយើងបាន៕

អត្ថបទដែលជាប់ទាក់ទង