**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ

ភ្នំពេញ៖ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២។

ក្នុងរបាយការណ៍បិទវគ្គបានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទនេះ មានចំនួនសរុប ៧០នាក់ ក្នុងនោះគ្រូយោធាចារ្យ ចំនួន ៥នាក់ បម្រើការ ចំនួន ៥នាក់ និងសិក្ខាកាម ចំនួន ៦០នាក់ ហ្វឹកហ្វឺនរយៈពេល ៦០ថ្ងៃ ជាលទ្ធផលក្នុងពេលបញ្ចប់វគ្គនេះ សិក្ខាកាមទទួលបាននិទ្ទេសល្អ ៣៥% និទ្ទេសបង្គួរ ៥០% និងនិទ្ទេសមធ្យម ១៥% ។

ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនរៀនសូត្រជាអាទិភាពខ្ពស់ ដែលថ្នាក់លើបានយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដើម្បីបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈដល់កងទ័ព ក្នុងជួរកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណដល់គណៈកម្មាការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើ ដើម្បីឱ្យការងារហ្វឹកហ្វឺននេះ បានបញ្ចប់វគ្គដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូប ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំណេះដឹងទាំងនេះ ដើម្បីទៅបម្រើការនៅក្នុងកងឯកភាពនីមួយៗ និងត្រូវប្តេជ្ញាចិត្តត្រៀមខ្លួនដាច់ខាតក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាជន និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ដែលកំពុងមានបច្ចុប្បន្ននេះផងដែរ។ លោកមេបញ្ជាការ ក៏បានប្រកាសបិទវគ្គហ្វឹកហ្វឺនពង្រឹងកាយកីឡា នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង