**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត**មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសប្រេស៊ីល**ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​បញ្ហា​ Boeing**ឥណ្ឌា​នឹង​លែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​វេជ្ជបញ្ជា​ដែល​នាំ​ចូល​ទៀត​ហើយ**លោក Macron ព្រមាន​អំពី​កាំជ្រួច​របស់រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​ចាញ់**កងទ័ពរុស្ស៊ីចាប់យកទីតាំងរឹងមាំ Donbass ដ៏សំខាន់មួយទៀត**អ៊ីស្រាអែល​ត្រៀម​ខ្លួន​សម្រាប់​បទ​ឈប់​បាញ់​បណ្តោះ​អាសន្ន​ជាមួយ​ក្រុម​ហាម៉ាស**រដ្ឋាភិបាល​អ៊ីស្រាអែល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ Al Jazeera**ជប៉ុន​មិន​សប្បាយចិត្ត​ចំពោះ​ការ​អះអាង​របស់​លោក Biden អំពី​ការ​រើសអើង​ពូជសាសន៍**ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាប មកដល់អង្គការ AFESIP នៅភ្នំពេញ**កូនប្រុសសម្តេចធិបតី ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**សម្តេចធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ**ឯកឧត្តម មែ ស៊ីថន នាំយកសាររំលែកទុក្ខ និងថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសពឯកឧត្តម ជាវ តាយ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជា**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុក ០៣រូបនៃខេត្តកំពង់ស្ពឺ

អតីតយុទ្ធជន និងគ្រួសារកងទ័ព ជួបការលំបាកជីវភាព ក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយសម្តេចធិបតី និង លោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនមកពីគ្រប់បណ្តាក្រុងស្រុកទាំង៨ និង គ្រួសារកងទ័ពជួបការលំបាកជីវភាព ចំនួន ៥០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ នេះ ។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុក លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការរង លោកនាយ នាយរងការិយាល័យ ផ្នែកចំណុះ មួយចំនួនផងដែរ ។

មានមតិសំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសជាតិមានសុខសន្តិភាព ពេញលេញ រហូតដល់បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុំ សុភា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជន និង គ្រួសារកងទ័ព ទាំង៥០គ្រួសារ ។

ឯកឧត្តម បានបន្តថា សម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរណាស់អំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន បើគ្មានបងប្អូនចូលរួមតស៊ូជាមួយ សម្តេចតេជោ នាពេលនោះទេ ប្រទេសជាតិក៏ពុំមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យដូចពេលនេះដែរ ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនោះមានអង្ករ ១២៥០គីឡូក្រាម មី ៥០កេះ ត្រីខ ៥០យួរ ទឹកត្រី ៥០យួរ ទឹកស៊ីអ៉ីវ ៥០យួរ រួមនឹងថវិកាចំនួន ២,៥០០,០០០រៀល ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារកងទ័ព ព្រមទាំងបានជូនពរដល់បងប្អូនមានសុខភាពល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និង ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង