**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ

ស្អែកនេះ! ក្រុមហ៊ុនធំៗ០៦ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជិត ៥០០កន្លែងក្នុងវេទិកាការងាររបស់ NEA

ភ្នំពេញ៖ វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន០៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៦ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME)។

លោក យ៉ង់ ម៉ារីយ៉ា មន្ត្រីជ្រើសរើសបុគ្គលិកនៃធនាគារ ស្ថាបនា បានលើកឡើងថា វេទិកាការងារនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការនាំយកឱកាសការងារជូនដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ។

លោកបន្ថែមថា ជម្រើសដ៏ប្រសើរនោះ គឺអ្នកចូលរួមស្វែងរកការងារអាចដាក់ CV របស់ពួកគាត់តាមក្រុមហ៊ុនដែលគាត់ស្រឡាញ់ ព្រោះមានក្រុមហ៊ុនជាច្រើននឹងចូលរួមក្នុងវេទិកាការងារដែលរៀបចំឡើងដោយ NEA នេះ។

លោក គុជ គឹមហ៊ា មន្ត្រីជ្រើសរើសបុគ្គលិកក្រុមហ៊ុន Goodhill បានលើកឡើងថា វេទិកាការងាររបស់NEA ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានជួយទាំងនិយោជក និងអ្នកស្វែងរការងារធ្វើឱ្យមានឱកាសជួបគ្នា។ សម្រាប់ថ្ងៃទី២៨ ស្អែកនេះ លោក គឹមហ៊ា បញ្ជាក់ថាក្រុមហ៊ុន នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែងផងដែរ។

ព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

អត្ថបទដែលជាប់ទាក់ទង