**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

សម្ដេច ស ខេង ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ អាជ្ញាធរ ទូទាំងខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់បំពេញការងារពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខ

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបង មណ្ឌលភូមិភាគទី៤ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅមហោស្រពសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានមតិស្វាគមន៍ និងរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ រួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសម្តែងនូវការគោរព កោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ ដឹកនាំ សមាជិក សមាជិកាក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តបាត់ដំបង និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់នៃគណបក្សខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងាររួមគ្នាយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ជុំវិញការដឹកនាំរបស់គណបក្ស ពុះពារចូលរួមដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។

ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេចក្រឡាហោម បានឯកភាព និងគាំទ្រចំពោះរបាយការណ៍បូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានឆ្លុះបញ្ចាំងអំពីសកម្មភាព និងបទពិសោធន៍ដែលក្រុមការងារ និងគណបក្សខេត្តទទួលបានក្នុងដំណើរការរៀបចំការបោះឆ្នោតដ៏មានសារសំខាន់នេះ។

យោងតាមការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រសរុបគ្រប់មណ្ឌលបោះឆ្នោតតាមភូមិភាគទាំង០៨ ចំនួន ១០,០៥២ នៃសំឡេងឆ្នោតបានការសរុបចំនួន ១១,៦៩៩ ស្នើនឹង ៨៥,៩% ដោយដណ្តើមបានអាសនៈក្នុងព្រឹទ្ធសភាចំនួន ៥៥ អាសនៈ លើអាសនៈសរុបដែលត្រូវបោះឆ្នោតតាមមណ្ឌលភូមិភាគទាំង ៨ ចំនួន ៥៨ អាសនៈ។ ក្នុងនោះខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧០៦សំឡេង គឺកើនលើសអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ២២សំឡេង ចូលរួមធ្វើ ឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈព្រឹទ្ធសភាក្នុងមណ្ឌលភូមិភាគទី៤ ចំនួន ០៩អាសនៈ កើនលើសចំនួនអាសនៈកំណត់ដោយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ០១អាសនៈ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ជោគជ័យដ៏ធំធេងរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ បានបង្កលក្ខណសម្បត្តិយ៉ាងរឹងមាំសម្រាប់គណបក្សយើង បន្តគ្រប់គ្រងព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលដ៏មានសារសំខាន់របស់ជាតិ។

សម្តេចក្រឡាហោម មានប្រសាន៍បន្ថែមថា ជោគជ័យរបស់គណបក្សក្នុងការបោះឆ្នោតដោយសេរីតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងការបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតដោយផ្ទាល់ដើម្បី ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣, និងការបោះឆ្នោត អសកលដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាមូលដ្ឋាននយោបាយដ៏រឹងមាំសម្រាប់គណបក្សយើងសម្រេចបានជោគជ័យជាបន្តទៀត ក្នុងការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្តេចក្រឡាហោម មានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងដំណើរការ បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកល ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិចំនួន១៩ ការបោះឆ្នោតរួចមកហើយ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍គូសបញ្ជាក់ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ប្រទេសយើងនឹងចាត់ចែងរៀបចំធ្វើការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្តបោះ ជំហានទៅមុខ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង។
សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់បំពេញការងារពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខបោះឆ្នោតស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោតតម្រូវ។

សម្តេច ស ខេង បានយកឱកាសនេះគូសបញ្ជាក់ឡើងវិញជូន ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជ្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតដ៏មានសារសំខាន់ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យបន្តអភិវឌ្ឍរីក ចម្រើនសម្រាប់ចូលរួមពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ។ ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការធានាជំរុញដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោម ជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់ផ្តួចផ្តើមឡើងដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្ត បោះជំហានទៅមុខប្រកបដោយចីរភាព សំដៅចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងសង្គម។

សម្តេចក្រឡាហោម មានប្រសាសន៍លើកឡើងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានកំណត់ក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតនៅថ្នាក់ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិអំពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំរបស់គណបក្ស ក្នុងការបន្តជំរុញដំណើរការ កំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលប្រកបដោយសក្តានុពល សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ជា មូលដ្ឋាន ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។

ផ្អែកលើការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់គណបក្ស រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការបំពេញការងារ ការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន។ រដ្ឋបាលក្រុង ស្រុក ក៏ជាថ្នាក់រដ្ឋបាលដែលមានតួនាទីផ្តល់ការគាំទ្រ និងការសម្របសម្រួលជាមួយរដ្ឋបាលឃុំ សង្កាត់សម្រាប់លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍទាំងនៅថ្នាក់ក្រុង ស្រុក និងនៅតាម ឃុំ សង្កាត់ នានាផងដែរ។ ហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ បានរៀបចំប្រព័ន្ធទំនាក់ទំនងផ្សារភ្ជាប់គ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការបំពេញការងាររបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខាងនយោបាយ ពុះពារដណ្តើម ជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៅ ថ្នាក់ក្រោមជាតិទាំងមូល ដើម្បីធានាដល់ការពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដ៏រឹងមាំ និងប្រកបដោយសក្តានុពល ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយ។ លើមូលដ្ឋាននេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចបានអំពាវនាវ ដល់អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តគ្រប់គ្រងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ទូទាំង ខេត្តព្រៃវែងជាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង